ប្រធានក្លឹបភ្នំពេញក្រោនដាក់ដេញថ្លៃអាវរបស់ Michael Owen ដើម្បីរកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

នូ មករា July 31, 2016


ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានផ្តល់អាវយឺតរបស់អតីតខ្សែប្រយុទ្ធ Michael Owen នៃក្រុមជម្រើសជាតិអង់គ្លេសព្រមទាំងជាអតីតសមាជិកក្រុម Liverpool និង Real Mardrid ដោយមានហត្ថលេខារបស់កីឡាករឆ្នើមរូបនេះផងដើម្បីដាក់ដេញថ្លៃក្នុងគោលបំណងស្វែងរកថវិកាឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលបានបំពេញកិច្ចការងារយ៉ាងសកម្មក្នងគោលដៅសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់នោះ។

13900152_1316909421669912_2019131682499753983_n

ការដាក់ដេញថ្លៃនេះត្រូវបានធ្វើឡើងក្នុងពិធីទទួលទានអាហារពេលល្ងាចក្រោយកម្មវិធីប្រកួតបាល់ទាត់វ័យចំណាស់ LKC 8th IFC International Soccer 9s Tournament 2016 បានបិទបញ្ចប់ ដោយអាវយឺតដែលត្រូវបានកីឡាករ Michael Owen ធ្លាប់បានប្រើប្រាស់កាលនៅរួមក្រុម Real Madrid នោះ មានតម្លៃរហូតដល់ ២០០០០ ដុល្លារអាម៉េរិគ ដោយថវិកានេះត្រូវបានលោកប្រធានក្លឹបភ្នំពេញក្រោនប្រគល់ជូនដល់អ្នករៀបចំកម្មវិធីដើម្បីបញ្ចូលទៅក្នុងមូលនិធិដែលត្រូវផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្តង។

13775578_1316909361669918_999129848814883585_n

គួររំលឹកថា លោកឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនដែលជាក្លឹបបាល់ទាត់ដ៏ធំមួយនៅកម្ពុជាធ្លាប់បានបង្កើតកម្មវិធីជាច្រើននាពេលកន្លងមកដើម្បីប្រមូលថវិកាជួយដល់បណ្តាស្ថាប័នមនុស្សធម៌មួយចំនួនដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្រុមការងាររបស់លោកតែងតែរៀបចំឱ្យមានការចុះចែករំលែកបទពិសោធន៍ និងសំណេះសំណាលរវាងកីឡាករបាល់ទាត់អាជីព ជាមួយក្រុមកុមារ និងយុវជននៅតាមសហគមន៍បាល់ទាត់នៅជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ជាងនេះទៅទៀត លោកក៏ជាថ្នាក់ដឹកនាំវិស័យបាល់ទាត់ដ៏សកម្មមួយរូបដែលបានផ្តួចផ្តើមបង្កើតឱ្យមានការបណ្តុះបណ្តាលក្រុមថ្នាលយុវជនមុនគេនៅក្នុងប្រទេសកម្ពុជា ហើយនាពេលបច្ចុប្បន្ននេះ កីឡាករវ័យក្មេងក្នុងក្រុមយុវជនភ្នំពេញក្រោនបានបង្ហាញស្នាដៃជាបន្តបន្ទាប់ក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស ដោយពួកគេខ្លះទៀតក៏បានក្លាយជាកីឡាករឆ្នើមៗនៅក្នុងក្រុមយុវជនជម្រើសជាតិថែមទៀតផង៕

13669841_1316910361669818_4147557728900243980_n

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត