គ្រូតាល្បុក្កតោក្រមាមាស សាន គឹម​ស៊ាន៖ «ធ្វើបានចេះតែធ្វើទៅដើម្បីកិត្តិយសកម្ពុជា!»

នូ មករា July 11, 2016


ភ្នំពេញ៖ នៅក្នុងសង្គមខ្មែរ មានមនុស្សមិនច្រើនទេដែលសុខចិត្តចំណាយពេលវេលាអស់មួយជិវិតជាមួយកីឡាដែលខ្លួនស្រឡាញ់ជាពិសេសគឺកីឡាក្បាច់គុនតែម្ដង ដោយក្នុងនោះប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានស្គាល់ និងល្បីយ៉ាងខ្លាំងនូវប្រភេទក្បាច់គុនល្បុក្កតោដែលកំពុងតែមានឈ្មោះល្បីខ្លាំងទៅៗទាំងនៅបរទេសផងដែរ។

bokator-grandmaster-lok-kru-san-KimSean-and-son-von-KimSean

ភាពល្បីល្បាញនៃប្រភេទកីឡាក្បាច់គុនល្បុក្កតោនេះ គឺបានកើតចេញពីការជួយផ្សព្វផ្សាយ និងចងក្រងដោយស្វិតស្វាញពីសំណាក់លោក សាន គឹមស៊ាន ដែលត្រូវបានគេស្គាល់តាមរយៈរហស្សនាមថា «គ្រូតាក្រមាមាស» ដែលគ្រូគុនកីឡាល្បុក្កតោខ្មែរដ៏ល្បីល្បាញ និងគួរឱ្យកោតសរសើរមួយរូប។

លោកបានលះបង់ពេលវេលាជិត ២០ ឆ្នាំហើយ ដើម្បីប្រមូលចងក្រងកសាងឯកសារក្បាច់គុនកីឡាល្បុក្កតោដាក់ជូនជាតិនិងអន្តរជាតិ ដោយហ៊ានទទួលយកការលំបាកលំបិនក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងគ្មានគិតគូរពីការចូលនិវត្តន៍ឬពេលវេលាសម្រាកនោះឡើយ។

8005150460_9af7401072

បុរសវ័យជាង ៧០ ឆ្នាំរូបនេះ បានពោលថា៖ «ខ្ញុំចង់ឃើញល្បុក្កតោ បានជ្រាបចូលក្នងជីវភាពរស់នៅ និងផ្នត់គំនិតរបស់ខ្មែរគ្រប់រូប! យើងទាំងអស់គ្នាបានខិតខំយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅនេះ ខ្ញុំពិតជាមោទនភាព នៅពេលដែលបានឃើញកីឡាវប្បធម៌មួយនេះបានរស់រានមានជីវិត និងត្រូវបានទទួលស្គាល់បែបនេះ។ ខ្ញុំនៅតែបន្តធ្វើការងារនេះ រហូត គឺរហូតដល់ថ្ងៃលាចាកលោក។ ក្នុងនាមជាជនជាតិខ្មែរមួយរូបយើងត្រូវតែហ៊ានលះបង់ដើម្បីជាតិ ហើយយើងត្រូវប្រកាន់គំនិតថា ធ្វើបានចេះតែធ្វើទៅព្រោះដើម្បីកិត្តិយសកម្ពុជាទេ!»

Labokator

តាមប្រវត្តិ និងសកម្មភាពរបស់លោកសាន គឹមស៊ាន ព្រមទាំងការអះអាងពីលោកផ្ទាល់ លោកមានសញ្ជាតិពីរគឺខ្មែរនិងសញ្ជាតិអាមេរិកដែលលោកបានទទួលក្រោយរបបប៉ុលពត បន្ទាប់ពីលោកមានឱកាសបានចេញទៅរស់នៅប្រទេសអាម៉េរិគ និងថែមទាំងបានបើកសាលាគុនកីឡាហាប់គីដូនៅទីនោះផងដែរ ប៉ុន្តែដោយមានទឹកចិត្តស្រឡាញ់កីឡាវប្បធម៌ខ្មែរ លោកបានលះបង់ទ្រព្យសម្បត្តិ ក៏ដូចជាប្រពន្ធកូនវិលមកមាតុភូមិវិញដើម្បីមកស្រាវជ្រាវចងក្រងកីឡាល្បុក្កតោតាំងពីឆ្នាំ១៩៩៧ មក រហូតដល់បច្ចុប្បន្នដែលលោកមានអាយុ ៧១ ឆ្នាំហើយ។

MG_2825new-600x580

បច្ចុប្បន្ន បានបើកសាលាគុនកីឡាល្បុក្កតោនៅឯខេត្តសៀមរាបរយៈពេលជាង ៥ ឆ្នាំមកហើយដែលមានឈ្មោះថាបណ្ឌិតសភាល្បុក្កតោកម្ពុជា ប៉ុន្តែនេះគ្រាន់តែទីតាំងប្រមូលផ្តុំមួយដើម្បីជួបជុំការហ្វឹកហាត់បណ្តុះបណ្តាលអ្នកនិយមកីឡាល្បុក្កតោនិងចងក្រងឯកសារសម្រាប់ប្រវត្តិសាស្ត្រជាស្នាដៃរបស់លោកទុកជូនជាតិមាតុភូមិ និងក្មេងជំនាន់ក្រោយប៉ុណ្ណោះ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត