ស្បែកជើង YEEZY BOOST 350 V2 ពណ៌ខ្មៅរបស់ Adidas និងតារាចម្រៀង Kanye West ដាក់លក់នៅចុងសប្តាហ៍នេះ
នូ មករា November 26, 2019
ភ្នំពេញ៖ ក្រុមហ៊ុនអេឌីដាស និងតារាចម្រៀង Rap ដ៏ល្បីល្បាញគឺលោកខេនយែ វ៉េស បានប្រកាសដាក់លក់ស្បែកជើងម៉ូត YEEZY BOOST 350 V2 ពណ៌ខ្មៅដ៏ស្រស់ស្អាតហើយទាន់សម័យដោយការប្រកាសនេះគឺជាការលក់ផ្តាច់មុខដែលមាននៅតែតាមបណ្តាទីក្រុងមួយចំនួនប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាការកត់សម្គាល់ សម្រាប់ការដាក់លក់លើកនេះនឹងមានការចាប់ឆ្នោតផ្ទាល់ដោយនឹងធ្វើឡើងដើម្បីបញ្ជាទិញស្បែកជើង YEEZY BOOST 350 V2 ពណ៌ខ្មៅនេះ។ ចំពោះការចាប់ឆ្នោតផ្ទាល់នឹងធ្វើឡើងនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨.០០ព្រឹកតទៅ (សម្រាប់អ្នកដែលមានក្រដាសចុះឈ្មោះប៉ុណ្ណោះ) ហើយចំនួននេះមានកំណត់ដោយសូមស្វែងរកលក្ខខណ្ឌដើម្បីចូលរួមបញ្ជាទិញនៅខាងក្រោម។
សូមបញ្ជាក់ថា ចំនុចពិសេសរបស់ YEEZY BOOST 350 V2 ពណ៌ខ្មៅ គឺផ្នែកខាងលើជាប្រភេទសាច់ចាក់អុចតូចៗ (Primeknit) ដែលមានពណ៌ខ្មៅ។ ចំណែកនៅឆ្នូតចំហៀងត្រូវបានត្បាញភ្ជាប់នឹងផ្នែកខាងលើរួមតែមួយ (Monofilament)។ រីឯផ្នែកកែងនៃស្បែកជើង (Midsole) បានប្រើប្រាស់បច្ចេកវិទ្យា adidas innovative BOOST™ technology ផងដែរ៕
សូមចុះឈ្មោះចូលរួមបញ្ជាទិញនៅទីនេះ៖
ជាភាសាខ្មែរសូមចុចត្រង់នេះ
ជាភាសាអង់គ្លេស (English) សូមចុចត្រង់នេះ
(អត្ថបទពាណិជ្ជកម្ម)