ស្បែកជើងម៉ូត YEEZY BOOST 350 V2 CITRIN ទទួលបានការគាំទ្រយ៉ាងសម្បើមនៅកម្ពុជា!

នូ មករា September 23, 2019


ភ្នំពេញ៖ នាវេលាម៉ោង ៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ2019នេះ ក្រុមហ៊ុន adidas បានធ្វើការដាក់លក់ស្បែកជើងម៉ូត YEEZY BOOST 350 V2 CITRIN ជាផ្លូវការនៅហាង adidas សាខាផ្លូវព្រះសីហនុ (Adidas Sihanouk Blvd)។

ជាកត់សម្គាល់ អតិថិជនយ៉ាងច្រើនកុះករបានតម្រង់ជាជួរចាប់តាំងពីយប់មុនថ្ងៃចាប់ផ្តើមនៃការដាក់លក់ស្បែកជើង (YEEZY BOOST 350 V2 CITRIN) នេះម្ល៉េះ ហើយអ្វីដែលកាន់តែពិសេសនោះគឺស្បែកជើងម៉ូតនេះមានលក់តែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះនៅជុំវិញពិភពលោកដែលនៅក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា​ ចំនុចពិសេសរបស់ YEEZY BOOST 350 V2 CITRIN គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ហើយមានឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ (monofilament ) ដែលមានពណ៌សាច់លាយលឿងស្រាលៗ។ រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) វិញបានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST™ ដ៏ទំនើបទៀតផង។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចស្វែងរកបានតាមរយៈ www.adidas.com/YEEZY ឬទំព័រហ្វេសប៊ុក Adidas Cambodia Store
ឬគណនី Instagram: adidascambodia_store

(អត្ថបទពាណិជ្ជកម្ម)










 

មតិយោបល់