ស្បែកជើងម៉ូត YEEZY BOOST 350 V2 SYNTH របស់អាឌីដាស និង ខេនយែ វ៉េស នឹងមានដាក់លក់នៅថ្ងៃទី២២ ខាងមុខ!
នូ មករា June 19, 2019
ភ្នំពេញ៖ ក្រុមហ៊ុន Adidas Cambodia នឹងបង្ហាញនូវភាពភ្ញាក់ផ្អើលដល់អតិថិជនគ្រប់ៗរូបដែលនិយមប្រើប្រាស់ផលិតផលដ៏មានគុណភាព និងប្រកបដោយកិត្តិនាមដ៏ល្បីល្បាញលំដាប់ពិភពលោកនេះ ដោយនៅថ្ងៃទី២២ ខែមិថុនា ខាងមុខ ក្រុមហ៊ុននឹងដាក់លក់ជាផ្លួវការនូវស្បែកជើងម៉ូត YEEZY BOOST 350 V2 SYNTH របស់អាឌីដាស និង ខេនយែ វ៉េស។ ការដាក់លក់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះនឹងធ្វើឡើងចាប់ពីម៉ោង ៨ព្រឹកតទៅនៅហាង adidas សាខាផ្លូវព្រះសីហនុ។
នេះក៏ជាការដាក់លក់ផ្តាច់មុខដូចគ្នានឹងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក (Africa) អាស៊ីប៉ាស៊ីភិច (Asia Pacific) មជ្ឈឹមបូព៌ា (the Middle East) និងប្រទេសឥណ្ឌា (India) តែប៉ុណ្ណោះ។
ចំនុចពិសេសរបស់ YEEZY BOOST 350 V2 SYNTH គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌សអុចៗ ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ(monofilament )ដែលមានពណ៌សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលថ្មីនេះ សូមចូលទៅកាន់ www.adidas.com/YEEZY ឬ FB – Adidas Cambodia Store ឬInstagram– @adidasoriginals ឬ Instagram – @adidascambodia_store
(អត្ថបទពាណិជ្ជកម្ម)