ស្បែកជើង YEEZY BOOST 350 V2 HYPERSPACE ទទួលបានការគាំទ្រយ៉ាងសម្បើមនៅកម្ពុជា

នូ មករា March 16, 2019


ភ្នំពេញ៖ YEEZY BOOST 350 V2 HYPERSPACE ដែលជាស្បែកជើងដ៏ពេញនិយមក៏ដូចជាមានគុណភាពខ្ពស់របស់ក្រុមហ៊ុន adidas បានទទួលជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃដាក់លក់ដំបូងនៅព្រះរាជាណាចក្រកម្ពុជាដោយទទួលបានការគាំទ្រដ៏សម្បើមពីសំណាក់អតិថិជនពោលគឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Adidas Cambodia បានដាក់លក់ជាផ្លូវការស្បែកជើង YEEZY BOOST 350 V2 HYPERSPACE ដោយបានចាប់ផ្តើមពីម៉ោង ៨ ព្រឹកនៅហាង adidas សាខាផ្លូវព្រះសីហនុ។

ជាការកត់សម្គាល់ ការដាក់លក់ដំណាលគ្នានឹងតំបន់មួយចំនួននៅជុំវិញពិភពលោកដូចជាទ្វីបអាហ្វ្រិក, អាសុីប៉ាសុីហ្វិក, មជ្ឈឹមបូព៌ា និងឥណ្ឌាជាដើមនេះ បានទទួលការគាំទ្រដ៏សម្បើមជាពិសេស មានអតិថិជនយ៉ាងច្រើនកុះករតម្រង់ជួររង់ចាំចាប់តាំងពីយប់មុនថ្ងៃចាប់ផ្តើមនៃការដាក់លក់ស្បែកជើង (HYPERSPACE) ជាផ្លូវការជាហេតុធ្វើឱ្យស្បែកជើងដ៏មានគុណភាពនេះលក់ដាច់អស់គ្មានសល់ត្រឹមរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំនុចពិសេស របស់ YEEZY BOOST 350 V2 Hyperspace គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ (monofilament) ដែលមានពណ៍សាច់ស្រាល។ រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS’INNOVATIVE BOOST ™ TECHNOLOGY ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចតាមដានតាមរយៈ www.adidas.com/YEEZY @adidasoriginals ឬតាមគណនី Instagram: @adidascambodia_store ឬទំព័រហ្វេសប៊ុក FB: adidas Cambodia Store ៕



(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់