ស្បែកជើង YEEZY BOOST 350 V2 Hyperspace នឹងបង្ហាញខ្លួននៅកម្ពុជានាថ្ងៃទី១៦ ខែមីនា ខាងមុខនេះ!

នូ មករា March 6, 2019


ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការលក់ស្បែកជើងម៉ូដែល YEEZY BOOST យ៉ាងភ្លូកទឹកភ្លូកដីនាពេលកន្លងមក នាថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០១៩នេះក្រុមហ៊ុនអាឌីដាស និងកំពូលអ្នកច្នៃម៉ូត ខេនយែ វ៉េស (Adidas + KANYE WEST) នឹងនាំមកនូវស៊េរីស្បែកជើងថ្មីមួយទៀតដែលកំពុងពេញនិយមពីសំណាក់យុវវ័យជាច្រើននៅទូទាំងពិភពលោកនោះគឺ YEEZY BOOST 350 V2 Hyperspace ដ៏ស្រស់ស្អាត និងប្រកបដោយគុណភាពខ្ពស់។

សូមបញ្ជាក់ថា ការបង្ហាញវត្តមានជាលើកទី១របស់ស្បែកជើង YEEZY BOOST 350 V2 Hyperspace ក្នុងប្រទេសកម្ពុជានឹងធ្វើឡើងនៅហាង adidas ផ្លូវព្រះសីហនុ (adidas Sihanouk Blvd Store) ដោយនឹងត្រូវដាក់លក់ផ្តាច់មុខដំណាលគ្នាជាមួយបណ្តាទីក្រុងធំៗមួយចំនួនតូចប៉ុណ្ណោះនៅជុំវិញពិភពលោកដូចជាទ្វីបអាហ្វ្រិក, អាសុីប៉ាសុីហ្វិក, មជ្ឈឹមបូព៌ា និងឥណ្ឌាជាដើម។

ចំនុចពិសេសរបស់ YEEZY BOOST 350 V2 Hyperspace នេះគឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌ស។ ហើយឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ (monofilament) ដែលមានពណ៍សាច់ស្រាល រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចតាមដានតាមរយៈ www.adidas.com/YEEZY @adidasoriginals ឬតាមគណនី Instagram: @adidascambodia_store ឬទំព័រហ្វេសប៊ុក FB: adidas Cambodia Store



(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់