ស្បែកជើងYEEZY BOOST 350 V2 Triple White នឹងមានវត្តមាន​នៅកម្ពុជានាថ្ងៃទី២៥ ខែមករា ខាងមុខ!

នូ មករា January 20, 2019


ភ្នំពេញ៖ នេះជាដំណឹងដ៏រីករាយមួយសម្រាប់អតិថិជនកម្ពុជា ជាពិសេសអ្នកដែលនិយមស្បែកជើង YEEZY BOOST 350 V2
Triple White ដោយក្រុមហ៊ុន Adidas Cambodia នឹងដាក់លក់ស្បែកជើងដ៏មានគុណភាពខ្ពស់ ទាន់សម័យ និងពេញនិយមក្នុងចំណោមយុវវ័យជាច្រើននៅជុំវិញពិភពលោកនេះ នៅ Adidas​ Store សាខាព្រះសីហនុ នាវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ខាងមុខ។

ការបង្ហាញវត្តមានជាលើកទី២នេះកម្ពុជានេះ បានធ្វើឡើងក្រោយពី YEEZY 350 V2 STATIC ទទួលជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃដាក់លក់ដំបូងនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក ដោយទទួលបានការគាំទ្រដ៏សម្បើមពីសំណាក់អតិថិជនពោលគឺ ក្នុងរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ស្បែកជើងដ៏មានកត្តិនាមល្បីល្បាញនេះត្រូវបានលក់អស់ពីហាងតែម្តង ខណៈដែលមានអតិថិជនខ្លះទៀតបានតម្រង់ជួររង់ចាំតាំងតែពីយប់ថ្ងៃទី២៦ មកម្ល៉េះ។

 

សូមបញ្ជាក់ថា Triple White គឺជាពណ៌ដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយចំនុចពិសេសរបស់ YEEZY BOOST 350 V2 Triple White គឺផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) និងផ្នែកខាងក្រោមនៃស្បែកជើងជាប្រភេទកៅស៊ូពណ៌ស្រអាប់ (semi-translucent rubber outsole) រីឯស្រទាប់កណ្តាលបានប្រើប្រាស់បច្ទេកវិទ្យា BOOST™។

 

សម្រាប់ការដាក់លក់នេះមានតម្លៃត្រឹមតែ ២៤២ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលថ្មីនេះ សូមចូលទៅកាន់
www.adidas.com/YEEZY ឬទំព័រហ្វេសប៊ុក Adidas Cambodia Store​​ ​ ឬតាមរយៈInstagram  @adidascambodia_store

 

លោកអ្នកក៏អាចធ្វើស្វែងរកព័ត៌មានបន្ថែមនៅទីនេះ
https://drive.google.com/open?id=1pcT18q_flkpQk1g7Vj6bA5AcdN7TFrPc

 

(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់