អស់ទាស់! ត្រឹម ២ម៉ោងសោះ ស្បែកជើង YEEZY 350 V2 STATIC លក់អស់គ្មានសល់!

នូ មករា December 27, 2018


ភ្នំពេញ៖ Yeezy Boost 350 V2 Static ដែលជាស្បែកជើងដ៏ពេញនិយមក៏ដូចជាមានគុណភាពខ្ពស់របស់ក្រុមហ៊ុន adidas បានទទួលជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃដាក់លក់ដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការគាំទ្រដ៏សម្បើមពីសំណាក់អតិថិជនពោលគឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Adidas Cambodia បានដាក់លក់ជាផ្លូវការស្បែកជើង Yeezy Boost 350 V2 Static ដោយបានចាប់ផ្តើមពីម៉ោង ៨ ព្រឹកនៅ ហាង adidas សាខាផ្លូវព្រះសីហនុ។

សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលស្បែកជើងប្រកបដោយគុណភាពខ្ពស់នេះត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានអតិថិជនជាច្រើនបានធ្វើការរង់ចាំ និងតម្រង់ជាជួរចាប់តាំងពីម៉ោង ១១យប់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញមក ជាពិសេសក្នុងរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ស្បែកជើង YEEZY Boost 350 V2 Static ត្រូវបានលក់អស់ពីហាងតែម្តង។

សូមជម្រាបថា ចំណុចពិសេសរបស់ Yeezy Boost 350 V2 Static គឺផ្នែកខាងលើនៃស្បែកជើងជាប្រភេទសាច់ក្រណាត់ចាក់
(Primeknit) ដែលមានពណ៌ស លាយពណ៌ប្រផេះ ជាពិសេសគឺ ឆ្នូតនៅចំហៀងត្រូវបានត្បាញជាប់ទៅនឹងផ្នែកខាងលើហើយរួមតែមួយ (Monofilament) ចំណែកឯផ្នែកកែងនៃស្បែកជើង (Midsole) បានប្រើប្រាស់បច្ចេកវិទ្យារបស់ Adidas Innovative Boot ™
Technology ថែមទៀតផង៕

 

 

 

មតិយោបល់