Adidas Cambodia ប្រកាសដាក់លក់ស្បែកជើងម៉ូត YEEZY 350 V2 STATIC នៅថ្ងៃទី២៧ ខាងមុខ!

នូ មករា December 21, 2018


ភ្នំពេញ៖ ក្រុមហ៊ុន Adidas Cambodia នឹងបង្ហាញនូវភាពភ្ញាក់ផ្អើលដល់អតិថិជនគ្រប់ៗរូបដែលនិយមប្រើប្រាស់ផលិតផលដ៏មានគុណភាព និងប្រកបដោយកិត្តិនាមដ៏ល្បីល្បាញលំដាប់ពិភពលោកនេះ ដោយនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខ ក្រុមហ៊ុននឹងដាក់លក់ជាផ្លួវការនូវស្បែកជើងម៉ូត YEEZY 350 V2 STATIC របស់ អាឌីដាស ខេនយែ វ៉េស។ ការដាក់លក់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះនឹងធ្វើឡើងចាប់ពីម៉ោង ៨ព្រឹកតទៅនៅហាង adidas សាខាផ្លូវព្រះសីហនុ។

 

សូមបញ្ជាក់ថា ចំនុចពិសេសរបស់ YEEZY BOOST 350 V2 Static គឺនៅផ្នែកខាងលើជាប្រភេទសាច់ចាក់ (Primeknit) ដែលមានពណ៌សលាយប្រផេះ។ ចំណែកឆ្នូតចំហៀងត្រូវបានត្បាញជាប់នឹងផ្នែកខាងលើរួមតែមួយ(monofilament)។ រីឯផ្នែកកែងនៃស្បែកជើង (MIDSOLE) បានប្រើប្រាស់បច្ចេកវិទ្យា ADIDAS ‘INNOVATIVE BOOST ™ TECHNOLOGY ។

សម្រាប់ការដាក់លក់ដំបូងគេនៅកម្ពុជានេះមានតម្លៃត្រឹមតែ ២៤១ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលថ្មីនេះ សូមចូលទៅកាន់ www.adidas.com/YEEZY ឬ FB – Adidas Cambodia Store ឬ Instagram – @adidascambodia_store

លោកអ្នកក៏អាចស្វែងរកលក្ខខណ្ឌទិញតាមរយៈ  ចុចទីនេះ


 

អត្ថបទពាណិជ្ជកម្ម

មតិយោបល់