ក្លិប ៦នៅ Premier League ត្រូវបង្គាប់ឱ្យបង់ប្រាក់ពិន័យរួម ៣១លានដុល្លារព្រោះការចូលរួម Super League

មាស សុផាណារ៉ុង June 10, 2021


 

អង់គ្លេស៖ ក្លិបបាល់ទាត់ទាំង ៦នៅលីគកំពូលអង់គ្លេស ឬ English Premier League ត្រូវបានកំណត់ឱ្យរួមគ្នាបង់ប្រាក់ពិន័យចំនួន ២២លានផោន ឬប្រមាណជា ៣១លានដុល្លារអាម៉េរិកចំពោះកំហុសក្នុងការប្រកាសចូលរួមគម្រោង European Super League ដ៏ចម្រូងចម្រាស់នោះ។

ស្ថាប័ន Premier League បានហៅការពិន័យនេះថាជា ”កាយវិការនៃសុឆន្ទៈ” ហើយក្នុងករណីក្លិបណាមួយហ៊ានបំពានទៀតនាពេលអនាគតគឺនឹងតម្រូវឱ្យដក ៣០ពិន្ទុព្រមទាំងពិន័យដល់សាមីក្លិបជាសាច់ប្រាក់ចំនួន ២៥លានផោនថែមទៀត។ តាមការបញ្ជាក់ប្រាក់ទាំង ៣១លានដុល្លារដែលបានមកពីក្លិប Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham Hotspur នឹងត្រូវយកទៅចំណាយលើក្រុមអ្នកគាំទ្រ ការបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់កុមារ និងយុវជនព្រមទាំងអភិវឌ្ឍន៍សហគមន៍បាល់ទាត់នានាផងដែរ៕

 

ប្រភព៖ Reuters

មតិយោបល់