Serie A: Lukaku ជាប់ជាកីឡាករល្អជាងគេ (MVP) ប្រចាំរដូវកាលនេះ

មាស សុផាណារ៉ុង June 1, 2021


 

អុីតាលី៖ ខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan គឺកីឡាករ Romelu Lukaku បានជាប់ជាកីឡាករដែលល្អជាងគេ (MVP) ប្រចាំរដូវកាលនេះសម្រាប់លីគកំពូលអុីតាលី បន្ទាប់ពីរូបគេទាត់បញ្ចូលទីបាន ២៤គ្រាប់ ព្រមទាំងបានបញ្ជូនបាល់ដល់មិត្តរួមក្រុម (assists) បាន ១១ដង និងបានជួយឱ្យ Inter បានឈ្នះជើងឯកសារជាថ្មីបន្ទាប់ពីខកខានអស់ ១១ឆ្នាំមកហើយនោះ។

ជាមួយគ្នានេះដែរ កីឡាករ Cristiano Ronaldo ក៏បានជាប់ជាខ្សែប្រយុទ្ធល្អជាងគេ និងជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេដោយរកបាន ២៩គ្រាប់សម្រាប់រដូវកាលនេះ។

ក្រៅពីនេះយុវជន Dusan Vlahovic របស់ក្លឹប Fiorentina ជាប់ជាកីឡាករវ័យក្រោម ​២៣ឆ្នាំដែលល្អជាងគេ ខណៈដែលកីឡាករ Gianluigi Donnarumma ជាអ្នកចាំទីឆ្នើមជាងគេ ជាមួយនឹងការរក្សាបាន clean sheets ចំនួន ១៤លើកឱ្យក្រុម AC Milan ចំណែកឯខ្សែការពារល្អជាងគេបានទៅកីឡាករ Cristian Romero របស់ក្លឹប Atalanta រីឯ Nicolo Barella ជាប់ជាខ្សែបម្រើល្អជាងគេ៕

 

ប្រភព៖ Reuters

មតិយោបល់