របួសរបស់ Chanathip បានក្លាយជាកង្វល់សម្រាប់គ្រូបង្វឹកថៃ លោក Akira Nishino

មាស សុផាណារ៉ុង May 28, 2021


 

អារ៉ាបរួម៖ លោក Akira Nishino គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ ទទួលស្គាល់ថា ខ្សែបម្រើកណ្ដាល Chanathip Songkrasin ពិតជាកីឡាករសំខាន់សម្រាប់ក្រុម។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានផ្តល់បទសម្ភាសន៍ អំពីរបួសកីឡាករ Chanathip Songkrasin ដែលបានរងរបួសម្តងហើយម្តងទៀត ខណៈពេលនេះកំពុងហ្វឹកហាត់ដោយខ្លួនឯង កាយសម្បទា ហើយនឹងត្រូវសម្រាកជាង ២សប្តាហ៍។

“Chanathip គឺជាកីឡាករល្អ។ ខ្ញុំសោកស្តាយ ដែលគេបានរងរបួសម្តងទៀត ទោះបីមិនធ្ងន់ក៏ដោយ។ គាត់សំខាន់ណាស់សម្រាប់ក្រុម។ ជាកីឡាករម្នាក់ដែលក្រុមជម្រើសជាតិថៃមិនអាចខ្វះបាន ហើយបើតាមខ្ញុំដឹង គាត់មិនអាចជួយក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតជាមួយអារ៉ាប់រួម និងម៉ាឡេស៊ី ដែលជាការខកចិត្តយ៉ាងខ្លាំង។” សម្ដី លោក Akira Nishino។

គួររំឭកថា ថៃ បច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុងពូល ហើយតាមពីក្រោយ វៀតណាម ដែលឈរកំពូលតារាងស្រាប់ ៣ពិន្ទុ ហើយដែលរឹតតែពិបាកនោះ គឺគេត្រូវជួបជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម ដែលកំពុងត្រៀមខ្លួនបានយ៉ាងល្អ ហើយនៅសល់ ១ប្រកួតក្នុងដៃថែមទៀតផង ប៉ុន្តែដើម្បីអាចឡើងទៅជុំបន្តបានគេត្រូវតែដាច់ខាតឈ្នះទាំង ៣ប្រកួតដែលនៅសេសសល់ យ៉ាងហោចណាស់អាចក្លាយជាក្រុមលេខ២ ល្អ ផងដែរ។

សូមរំឮកថា ក្រុមរហស្សនាម “ដំរីសឹកថៃ” សល់ការប្រកួតចំនួន ៣ប្រកួតក្នុងពូល G ដោយត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី០៣ មិថុនា​ បន្ទាប់មកជួបម្ចាស់ផ្ទះ អារ៉ាប់រួម ថ្ងៃទី០៧ មិថុនា និងចុងក្រោយជួប ម៉ាឡេស៊ី ថ្ងៃទី១៥ មិថុនា៕

 

ប្រភព៖ siamsport

មតិយោបល់