Solskjaer រំពឹងឈ្នះពាន Europa League ដើម្បីជាកត្តាជំរុញឆ្ពោះទៅកាន់ភាពជោគជ័យនាអនាគត

មាស សុផាណារ៉ុង May 26, 2021


 

ប៉ូឡូញ៖ អ្នកចាត់ការទូទៅក្លឹប Manchester United លោក Ole Gunnar Solskjaer បានបង្ហាញពីក្តីរំពឹងថា ការឈ្នះពាន Europa League គឺជាការចាប់ផ្តើមនូវអ្វីដែលសំខាន់បំផុតសម្រាប់ក្លឹបពិសេសអំពីភាពជោគជ័យនាពេលអនាគតតែម្តង។

បន្ទាប់ពីបានឈរនៅចំណាត់ថ្នាក់លេខ ២នៃតារាង Premier League សម្រាប់រដូវកាលនេះរួចមក លោក Solskjaer កំពុងតែកំណត់គោលដៅបន្ថែមទៀតដើម្បស្តារឡើងវិញនូវភាពត្រចះត្រចង់ដែល Manchester United ធ្លាប់មាននាអតីតកាល។ “នេះជាយប់ដ៏សំខាន់សម្រាប់យើងហើយវាអាចការបោះជំហានធំមួយសម្រាប់យើងគ្រប់គ្នា យើងអាចមើលឃើញថា នេះអនាគតដ៏ភ្លឺថ្លាចំពោះក្រុមទាំងមូលដែលមានសមាជិកក្មេងៗនិងជាក្រុមដែលយើងបានរួមគ្នាកសាងឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។” លើកបានថ្លែងបែបនេះ។

Solskjaer បានបន្ថែមថា៖ “នៅពេលដែលកីឡាករទាំងអស់សម្រេចចូលរួមជាមួយ Man United គឺមានន័យថាពួកគេបានចុះកិច្ចសន្យាថានឹងឈ្នះពានជាមួយយើង ហេតុនេះពួកគេព្រមទទួលយកការប្រឈមនានាជាមួយនឹងការលះបង់ខ្ពស់ ព្រោះនេះជាក្លឹបដែលល្អផ្តាច់គេនៅលើលោកដូចនេះគ្រប់គ្នារីករាយនឹងទទួលរងសម្ពាធដើម្បីជ័យជម្នះ។”

សូមបញ្ជាក់ថា Manchester United នឹងត្រូវជួបក្រុមអេស្ប៉ាញ Villarreal នាវេលាម៉ោង ២:០០ទៀបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅកីឡដ្ឋាន PGE Arena Gdańsk នាទីក្រុង Gdansk ប្រទេសប៉ូឡូញ៕

 

ប្រភព៖ Reuters

មតិយោបល់