ជំនួបមិត្តភាព អេស្ប៉ាញ-ប៉ទុយហ្កាល់ នឹងធ្វើឡើងដោយមានទស្សនិកជនទស្សនាផ្ទាល់ខ្ទង់ ២មុឺននាក់

មាស សុផាណារ៉ុង May 26, 2021


 

អេស្ប៉ាញ៖ ក្រុមជម្រើសជាតិអេស្ប៉ាញ​និងប៉ទុយហ្កាល់នឹងត្រូវជួបគ្នានាថ្ងៃទី៤ ខែមិថុនា ខាងមុខជាមួយនឹងការអនុញ្ញាតឱ្យទស្សនិកខ្ទង់ ២មុឺននាក់អាចចូលរួមទស្សនាផ្ទាល់ នៅកីឡដ្ឋាន Wanda Metropolitano ដែលជាមូលដ្ឋានរបស់ក្លឹប Atletico Madrid មានទីតាំងស្ថិតនៅរាជធានីម៉ាឌ្រីតប្រទេសអេស្ប៉ាញ ខណៈដែលនេះជាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដំបូងបំផុតក្នុងរយៈកាលជាង ១ឆ្នាំមកនេះដែលនឹងធ្វើឡើងនៅចំពោះមុខវត្តមានរបស់ទស្សនិកជនផ្ទាល់។​

ជំនួបនេះក៏ជាការប្រកួតកម្តៅសាច់ដុំមុននឹងព្រឹត្តិការណ៍ Euro 2020 ឈានចូលមកដល់ដោយនៅថ្ងៃទី៨ ខែមិថុនាបន្ទាប់ទៀត ក្រុមជម្រើសជាតិអេស្ប៉ាញក៏នឹងបើកទ្វារកីឡដ្ឋាន Estadio Butarque ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិលីទុយអានី ដោយនឹងកំណត់ចំនួនទស្សនិកជនត្រឹម ៣០%នៃចំនួនសរុបផងដែរ៕

 

ប្រភព៖ Reuters

មតិយោបល់