រុស្សុី លើករបាំងកូវីដ១៩ ដោយអនុញ្ញតឱ្យទស្សនិកជនបរទេសចូលទស្សនាការប្រកួត Euro 2020

មាស សុផាណារ៉ុង May 21, 2021


 

រុស្សុី៖ រដ្ឋាភិបាលរុស្សុីទើបតែបានដាក់ចេញនូវគោលការណ៍លើកលែងការកំណត់សម្រាប់ភ្ញៀវទេសរណ៍បរទេស ដែលបានទិញសំបុត្រទស្សនាការប្រកួត Euro 2020 នៅទីក្រុង St Petersburg ដោយមិនចាំបាច់មានវីសានោះទេ បន្ទាប់ពីបានរឹតបន្តឹងនាពេលកន្លងមកព្រោះតែការរាតត្បាតនៃវីរុសកូវីដ-១៩នោះ។

លោក Alexei Sorokin ប្រធានគណៈកម្មាធិការរៀបចំបានលើកឡើងថា យោងទៅតាមស្ថានភាពបច្ចុប្បន្ន គឺរុស្សុីអាចបើកទ្វារស្វាគមន៍ទស្សនិកជនបរទេសដែលមានបំណងមកកាន់ទីក្រុង St Petersburg ដើម្បីទស្សនាការប្រកួតបាល់ទាត់ក្នុងអំឡុងពេលឈប់សម្រាករដូវក្តៅរបស់ពួកគេ។

យ៉ាងណាក៏ដោយលោកបានបន្ថែមថា ដោយគោរពតាមវិធានសុវត្ថិភាពសុខាភិបាលគឺតម្រូវឱ្យអ្នកចូលរួមទាំងអស់ត្រូវធ្វើតេស្តដើម្បីពិនិត្យសំណាកជាមុនសិន។

សូមបញ្ជាក់ថា​ យោងតាមការកំណត់របស់អាជ្ញាធរទី្រកុង St Petersburg កីឡដ្ឋាននៅក្នុងទីក្រុងនេះនឹងអនុញ្ញតឱ្យទស្សនិកជនចូលរួមបាន ៥០% នៃចំនួនសរុបហើយសម្រាប់ការប្រកួតនេះនឹងមាន ៧ប្រកួតលើទឹកដីរុស្សុីដោយរួមបញ្ចូលទាំងវគ្គ ៨ក្រុមចុងក្រោយផងដែរដោយក្រុមជម្រើសជាតិនៃប្រទេសទាំង ២៤នឹងត្រូវប្រជែងគ្នានាខែមិថុនាខាងមុខបន្ទាប់ពីបានពន្យារអស់ ១ឆ្នាំទៅហើយនោះ៕

 

ប្រភព៖ Reuters

មតិយោបល់