Julian Draxler បន្តកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ២០២៤

មាស សុផាណារ៉ុង May 18, 2021


 

បារាំង៖ កីឡាករ Julian Draxler ទើបតែបានសម្រេចបន្តកិច្ចសន្យាជាមួយក្រុម Paris Saint-Germain ជាមួយនឹងរយៈពេលបន្ថែម ៣ឆ្នាំ ពោលគឺនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៤ ឯណោះ។​

សូមបញ្ជាក់ថា កីឡាករវ័យ​ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ PSG ដូចបានប្តូរពីក្លឹប Wolfsburg ក្នុងអំឡុងខែមករា ឆ្នាំ២០១៧ ហើយជាមួយក្លឹបយក្សបារាំងនេះ រូបគេបានឈ្នះជើងឯកលីគកំពូលបារាំង ១លើក, French Cups ៣លើក និង French League Cup ចំនួន ៣ដងផងដែរ។

យ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ដ៏រូបនេះបានខកខានពីទីលានអស់រយៈពេល ២ខែដោយសារតែបញ្ហារបួស។ សម្រាប់រដូវកាលនេះ រូបគេរកបាន ៤គ្រាប់ឱ្យក្រុម PSG ក្នុងការបង្ហាញខ្លួនទាំង ៣៤លើកក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់ និងសរុបបាន ២៤គ្រាប់ ក្នុង ១៧២ប្រកួត ក្នុងរយៈកាលរួមរស់នៅទឹកដី Le Parc des Princes នេះ៕

 

ប្រភព៖ Reuters

មតិយោបល់