Toni Kroos វិជ្ជមានកូវីដ១៩ នាំឱ្យខកខានជួយ Real Madrid ក្នុងប្រកួតចុងក្រោយថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង May 18, 2021


 

អេស្ប៉ាញ៖ ក្រុម Real Madrid ដែលកំពុងតែស្ថិតក្នុងភាពតានតឹងដើម្បីប្រជែងតំណែងជើងឯក La Liga តាមរយៈការប្រកួតដែលត្រូវតែឈ្នះដាច់ខាតក្នុងជំនួបជាមួយក្រុម Villarreal នាថ្ងៃអាទិត្យខាងមុខនេះ ត្រូវជួបបញ្ហាបន្ថែមទៀត​ដោយសារតែសមាជិកក្រុមម្នាក់គឺកីឡាករ Toni Kroos ទើបតែតេស្តឃើញវិជ្ជមានវីរុសកូវីដ១៩ កាលពីម្សិលមិញ។

តាមសេចក្តីប្រកាសរបស់ក្លឹប ខ្សែបម្រើរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺម្នាក់ក្រោយមកបានចាប់ផ្តើមធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៤ ខែឧសភា។ ហេតុនេះ រូបគេមិនអាចចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការចុងក្រោយបានទេ ខណៈដែលពេលនេះពិន្ទុរបស់ក្រុម Real Madrid កំពុងតែតាមយ៉ាងប្រទាញប្រទង់ជាមួយក្រុម Atletico Madrid ដលឈរនៅកំពូលតារាងដោយខុសគ្នាត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ៕

 

ប្រភព៖ Reuters

មតិយោបល់