Chelsea បង្អាក់ដំណើរលើកពាន Premier League មុនកាលកំណត់របស់ Man City

មាស សុផាណារ៉ុង May 9, 2021


 

អង់គ្លេស៖ ក្រុម Chelsea បានចូលមកបង្អាក់ដំណើរឆ្ពោះទៅកាន់ការត្រៀមអបអរការលើកពានជើងឯកលីគកំពូលអង់គ្លេស Premier League របស់ក្រុមមេឃខៀវ Man City បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ២-១ កាលពីយប់មិញរួចមក។

លទ្ធផលនេះបាននាំឱ្យ Chelsea រក្សាបានលំនឹងក្នុងក្រុម top 4 ជាមួយនឹងគម្លាត ៦ពិន្ទុពីក្រុម West Ham ដែលកំពុងឈរនៅលខរៀងទី៥។

យ៉ាងណាក៏ដោយចំពោះ Man City ដែលកំពុងនាំមុខក្រុមលេខ២ Man United ១៣ពិន្ទុ មិនទាន់សុវត្ថិភាពក្នុងការឈានទៅលើកពាននៅឡើយ ដ្បិត Man City ប្រកួតច្រើនជាង Man Utd ២ប្រកួត បានសេចក្ដីថា Man Utd នៅសល់ ២ប្រកួតក្នុងដៃ ដែលប្រសិនជា ២ប្រកួតនោះគេឈ្នះទាំង ២ប្រកួត នោះគម្លាតពិន្ទុនឹងកាន់តែកៀកគ្នា ៧ពិន្ទុ ខណៈការប្រកួតនៅសេសសល់ ៣ប្រកួតទៀតនឹងបញ្ចប់៕

 

Source: AFP

មតិយោបល់