Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ១៤១ឆ្នាំរបស់ខ្លួន

មាស សុផាណារ៉ុង May 5, 2021


 

អង់គ្លេស៖ នៅទីបំផុតក្រុម Manchester City បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ពោលគឺតាំងពីបង្កើតឡើងនៅឆ្នាំ១៨៨០ ដែលមានរយៈពេល ១៤១ឆ្នាំមកហើយ ក្រោយពីបានផ្តួលក្រុម Paris St-Germain ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង ៤-១ រួចមក។

ក្នុងការប្រកួតជើងទី២ នេះ ខ្សែបម្រើសញ្ជាតិម៉ារុក Riyad Mahrez រកគ្រាប់បាល់បានដល់ទៅ ២គ្រាប់ម្នាក់ឯងនៅនាទី១១ និងនាទី៦៣ ដោយកាលពីជើងទី១ រូបគេក៏ជាអ្នករកគ្រាប់ជ័យជម្នះផងដែរ។

តាមរយៈលទ្ធផលនេះ Manchester City ជាបេក្ខភាពទី១ដែលត្រូវត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅប្រទេសទួកគីដោយរង់ចាំបេក្ខភាពមួួយក្រុមទៀតដែលត្រូវប្រកួតគ្នាគឺ Chelsea និង Rea Madrid សម្រាប់ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលពីជើងទី១ក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១៕

មតិយោបល់