UEFA Champions League: គ្រូ Man City ប្រាប់កូនក្រុមឱ្យអត់ធ្មត់ ប្រឹងការពារ ហើយព្យាយាមរកគ្រាប់បាល់បន្ថែម

មាស សុផាណារ៉ុង May 4, 2021


 

អង់គ្លេស៖ នេះជាចាត់ទុកថាជាការប្រកួតដ៏ធំបំផុតមួយសម្រាប់ប្រវត្តិសាស្ត្រក្លឹប Manchester City ព្រោះទោះបីមានប្រៀបបន្តិចក៏ពិតមែន ប៉ុន្តែគូប្រកួតដូចជាក្រុម Paris Saint-Germain មិនមែនអាចមើលស្រាលបានឡើយ។

ហេតុនេះហើយទើបលោក Pep Guardiola បានថ្លែងថា៖ “Paris អាចប្តូរទម្រង់លេងរបស់ពួកគេបានព្រោះពួកគេមានគ្រូបង្វឹកដ៏វៃឆ្លាតហើយខ្ញុំមិនដឹងថាពួកគេនឹងធ្វើអ្វីខ្លះទេ ដូចនេះ​ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់យើងគឺក្រុមទាំងមូលត្រូវតែផ្តោតលើខ្លួនឯងហើយព្យាយាមគ្រប់គ្រងទម្រង់លេង ធ្វើការជាមួយគ្នាឱ្យបានល្អពិសេសក្នុងស្ថានភាពលំបាកនានាហើយត្រូវរក្សាការអត់ធ្មត់ ខំប្រឹងការពារ និងប្រឹងប្រែងទាត់បញ្ចូលទីថែមទៀតតាមដែលអាចធ្វើទៅ។”

សូមបញ្ជាក់ថា ក្នុងជំនួបកាលជើងទី១ ក្រុម Manchester City បានយកឈ្នះក្រុម Paris St Germain ក្នុងលទ្ធផល ២-១ ក៏ប៉ុន្តែក្រុមទាំងពីររំពឹងថានឹងធ្វើបានល្អរៀងខ្លួន ខណៈដែលនេះក៏ជាជំនួបកាត់សេចក្តីដែលអាចរុញ Man City ឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League​ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ៕

មតិយោបល់