Jose Mourinho មិនទាន់ដាក់គោលដៅធ្វើជាគ្រូបង្វឹកនៅរដូវកាលក្រោយឡើយ

មាស សុផាណារ៉ុង May 3, 2021


 

អង់គ្លេស៖ លោក Jose Mourinho ដែលទើបតែត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកនៅក្លឹប Tottenham Hotspur នោះបានអះអាងថា រូបលោកមិនទាន់មានការកំណត់គោលដៅដើម្បីវិលត្រលប់មកបំពេញតួនាទីជាគ្រូបង្វឹកសម្រាប់រដូវកាលក្រោយនៅឡើយ។​

អតីតគ្រូបង្គោលរបស់ក្លឹប Porto, Chelsea, Inter Milan, Real Madrid និង Manchester United រូបនេះបានបញ្ជាក់ថា៖ “ខ្ញុំមិនទាន់មានផែនការអ្វីនៅឡើយទេ ហើយខ្ញុំកំពុងសម្រាកវិស្សមកាលមួយដោយរស់នៅក្នុងជីវិតធម្មតានិងមានអារម្មណ៍ថាស្រ់ស្រាយស្ងប់ស្ងាត់ ហេតុនេះខ្ញុំមានបេលវេលាក្នុងការធ្វើការងារផ្សេងៗដូចជាលំហាត់ថ្មី​និងការវិភាគទិន្នន័យជាដើម។”

បុរសវ័យ ៥៨ឆ្នាំបានបន្ថែមថា៖ “ខ្ញុំកំពុងរង់ចាំការវិលត្រលប់មកកាន់វិស័យបាល់ទាត់វិញ ប៉ុន្តែមិនមានជាមួយក្លឹបមួយដែលល្អនោះទេ តែគឺជាមួយនឹងទីណាមួយដែលមានវប្បធម៌ដឹកនាំត្រឹមត្រូវ ហើយខ្ញុំគិតថា រដូវកាលក្រោយដូចជាឆាប់ពេកនៅឡើយ។”

សូមបញ្ជាក់ថា លោក Jose Mourinho បញ្ឈប់ពីតួនាទីប្រមាណជា​៦ថ្ងៃមុនពេលដែលក្លឹប Tottenham Hotspur ត្រូវជួបក្រុម Man City វគ្គផ្តាច់ព្រ័ត្រពាន Carabao Cup ។ សម្រាប់ពេលនោះលោកកំពុងបំពេញតួនាទីជាអ្នកវិភាគរបស់ European Championship ដោយមិនទាន់មានតម្រុយថានឹងអាចចូលដឹកនាំក្រុមណាមួយនៅឡើយទេ៕

មតិយោបល់