Paul Pogba: ពេលនេះ Man Utd មានកីឡាករល្អៗគ្រប់គ្រាន់ដើម្បីឈ្នះ Premier League

មាស សុផាណារ៉ុង May 2, 2021


 

អង់គ្លេស៖ កីឡាករ Paul Pogba បានអះអាងថា ក្រុមរបស់ខ្លួននៅពេលនេះគឺមានកីឡាករល្អៗគ្រប់គ្រាន់ដើម្បីប្រជែងតំណែងជើងឯក Premier League រដូវកាលនេះបានព្រមទាំងបានលើកឡើងថានេះគឺជាគោលដៅដែលក្លឹបបានកំណត់ និងព្យាយាមសម្រេចវាឱ្យបាន។

គិតត្រឹមពេលនេះ Man Utd ខកខានឈ្នះជើងឯកលីគកំពូលអង់គ្លេស តាំងតែពីឆ្នាំ២០១៣ មកម្ល៉េះ ដោយកាលពីនៅក្រោមការដឹកនាំរបស់ Sir Alex Ferguson ក្នុងរយៈពេល ២៧ឆ្នាំ​ក្រុមបិសាចក្រហមបានលើកពាននេះ ១៣លើកហើយរំពឹងថានឹងអាចធ្វើបានម្តងទៀតនៅរដូវកាលនេះ ខណៈដែលពួកគេកំពុងតែស្ថិតនៅលំដាប់ទី២ នៃតារាងពិន្ទុហើយកំពុងបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់។

ថ្លែងប្រាប់ BBC Sport កីឡាករ Pogba បានបញ្ជាក់ថា៖ “ពួកយើងកំពុងតែធ្វើដំណើរកៀកទៅៗនឹងតំណែងជើងឯកហេតុនេះយើងត្រូវតែខិតខំបន្ថែមទៀត ដោយយើងត្រូវតែសំឡឹងទៅមុខដើម្បីប្រជែងពិន្ទុជាមួយនឹង Man City។”

រូបគេបានបន្ថែមថា៖ “Man City កំពុងតែនាំមុខយើង ប៉ុន្តែក្រុមរបស់យើងក៏បានបង្ហាញនូវសមត្ថភាពថា យើងអាចប្រកួតប្រជែងបានព្រោះយើងមានក្រុមមួយដ៏ល្អដែលសមល្មមនឹងលើកពានបាន។ Liverpool ធ្វើបាន Man City ក៏ធ្វើបាន ដូចនេះ យើងក៏ត្រូវតែបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញថា យើងក៏អាចធ្វើបានដូចគ្នាដែរ៕”

មតិយោបល់