របាយការណ៍ស៊ើបអង្កេតថ្មីបញ្ជាក់ថា ស្តេចបាល់ទាត់អាហ្សង់ទីន Maradona ស្លាប់ព្រោះកង្វះជីវជាតិនិងការថែទាំមិនដិតដល់

មាស សុផាណារ៉ុង May 1, 2021


 

អាហ្សង់ទីន៖ គណៈគ្រូពេទ្យដែលទទួលបន្ទុកចូលរួមលើដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងមរណភាពរបស់លោក Diego Maradona បានបង្ហើបឱ្យដឹងថា លទ្ធផលសង្ខេប គឺអតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញរូបនេះបានបាត់បង់ជីវិតដោយសារតែសុខភាពធ្លាក់ចុះខ្សោយខ្លាំងព្រោះកង្វះជីវជាតិនិងមិនទទួលបានការថែទាំដិតដល់នោះឡើយ។

សូមបញ្ជាក់ថា រដ្ឋអាជ្ញាអាហ្សង់ទីនបានបើកការស៊ើបអង្កេតភ្លាមក្រោយមរណភាពរបស់លោក ខណៈដែលការត្រួតពិនិត្យបឋមបានបង្ហាញថា ការស្លាប់នេះគឺបណ្តាលមកពីបញ្ហាបេះដូងដោយខ្លួនលោក Maradona ផ្ទាល់បានព្យាយាមកាត់ផ្តាច់ខ្លួនពីការញៀនគ្រឿងស្រវឹងនិងសេពគ្រឿងញៀនព្រមទាំងធ្លាប់បានវះកាត់បញ្ហាខួរក្បាលផងដែរនោះ។

ក្នុងវ័យ៦០ឆ្នាំ លោក Diego Maradona បានបាត់បង់ជីវិតក្នុងលំនៅដ្ឋានរបស់លោកដែលស្ថិតនៅទីក្រុង Buenos Aires ។ហើយបើតាមរបាយការណ៍កោសល្យវិច័យ លោកបានរងភាពឈឺចាប់រយៈពេលយូរមុននឹងផុតដង្ហើមដោយសារតែកង្វះអាហារឬសាធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមិនទទួលបានការត្រួតពិនិត្យឬថែទាំសុខភាពបានពេញលេញនោះទេនៅចន្លោះម៉ោង ១២.៣០រំលងអាធ្រាតជាហេតុធ្វើឱ្យរាងកាយទន់ខ្សោយនិងធ្លាក់ខ្លួនឈឺជាទម្ងន់។ អ្នកជំនាញបានបន្ថែមទៀតថា លោកបានបាត់បង់ជីវិតប្រមាណជា ១២ម៉ោងទៅហើយមុនពេលដែលគេបានប្រទះឃើញសាកសពរបស់លោកនៅពេលថ្ងៃពោលគឺអំឡុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

មរណភាពរបស់ លោក Diego Maradona បានអង្រួនមាតុភូមិរបសើលោកក៏ដូចជាពិភពលោកទាំងមូលដោយក្តីសោកសៅនិងសោកស្តាយហើយមានប្រទេសជាច្រើនបានប្រកាសកាន់ទុក្ខដើម្បីជាការគោរពចំពោះរូបលោក៕

មតិយោបល់