UEFA Champion League: រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ក្រោយ Real Madrid និង Chelsea ស្មើគ្នាព្រឹកមិញ

មាស សុផាណារ៉ុង April 28, 2021


 

អេស្ប៉ាញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយលទ្ធផលស្មើគ្នា ១-១ រួចមក គ្រូបង្វឹកក្រុមទាំង២ បានលើកឡើងពីការខកចិត្តខ្លះក៏ដូចជាការតាំងចិត្តសម្រាប់ការប្រកួតជើងទី២ ជាបន្តទៀតដើម្បីកាត់សេចក្តីរកក្រុមដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។​

គ្រូបង្វឹក Real Madrid លោក Zinédine Zidane បានថ្លែងថា ក្រុមរបស់លោកចង់ដាក់សម្ពាធលើគូប្រកួត ប៉ុន្តែវាមិនងាយនោះទេហើយថានៅជើងទី២ នឹងផ្តោតទាំងស្រុងលើយុទ្ធសាស្រ្តដើម្បីឈ្នះ។ ចំណែក លោក Thomas Tuchel គ្រូបង្វឹកក្រុម Chelsea វិញបានបញ្ជាក់ថា លោកមានការខកចិត្តចំពោះលទ្ធផលនៅវគ្គទី១ ប៉ុន្តែក្រុមទាំងមូលនៅតែតាំងចិត្តបានល្អ និងមានទំនុកចិត្តបន្តលេងរហូតដល់ចប់។

ក្រៅពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ៖

⁃ នេះជាការប្រកួតលើកទី៤៥០ របស់ក្រុម Real Madrid ក្នុងព្រឹត្តិការណ៍ European Cup និង UEFA Champions League
⁃ មកទល់ពេលនេះ Pulišić បានក្លាយជាកីឡាករជនជាតិអាម៉េរិគដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ UEFA Champions League ជាមួយនឹងការទាត់បញ្ចូលទីបាន ៥គ្រាប់ និងជាកីឡាករអាម៉េរិគដំបូងគេដែលទាត់ចូលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ
⁃ Benzema រកបានគ្រាប់បាល់ទី៧១ នៅក្នុងព្រឹត្តិការណ៍ UEFA Champions League នឹងឈរនៅលេខរៀងទី៤ ជាមួយកីឡាករ Raúl González ក្នុងបញ្ជីជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ
⁃ Benzema ដែលមានអាយុ​៣៣ឆ្នាំ​និង១២៩ថ្ងៃ បានក្លាយជាអ្នកទាត់បញ្ចូលទីដែលមានអាយុច្រើនជាងគេរបស់ក្រុម Real Madrid​​ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដោយបានបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo ដែលមានអាយុ៣២ឆ្នាំ​និង៨៦ថ្ងៃ
⁃ ក្នុងរយៈកាល ១៣ឆ្នាំចុងក្រោយក្នុងពាន UEFA Champions League នេះ Real Madrid រក្សាបាន clean sheets នៅក្នុងដីខ្លួនឯងតែ ២លើកប៉ុណ្ណោះ៕

 

ប្រែសម្រួលពី uefa.com

មតិយោបល់