Zidane ក្រោយ Real ស្មើជាមួយ Chelsea៖ “ការស្មើនេះគឺជាលទ្ធផលដែលត្រឹមត្រូវហើយ”

មាស សុផាណារ៉ុង April 28, 2021


 

អេស៉្បាញ៖ ក្រុមអធិរាជស Real Madrid បានបង្កើតរាត្រីដ៏លំបាកបំផុតនៅពេលជួបក្រុមតោខៀវ Chelsea ដែលខ្លួនព្យាយាមតាមពីក្រោយដើម្បីរកឲ្យបានលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។

លោក Zinedine Zidane ដឹងថាការប្រកួតគឺពិតជាល្អ ហើយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោកបាននិយាយថា៖ “ខ្ញុំគិតថាវាជាលទ្ធផលដែលត្រឹមត្រូវ។ វាជាការពិតដែលយើងជួបការលំបាកពីការដាក់សំពាធនៅពេលចាប់ផ្តើម ប៉ុន្តែយើងបានកែតម្រូវវា។ នៅតង់ទី២ យើងល្អជាង។ យើងត្រូវផ្លាស់ប្តូរខ្លះៗនៅពាក់កណ្តាលម៉ោង ដូច្នេះយើងត្រូវធ្វើអ្វីផ្សេង។ ជាពិសេសជាមួយការដាក់សំពាធ។ យើងត្រូវតែនៅជាមួយគ្នាកាន់តែខ្លាំងនៅពេលដាក់សំពាធ។ យើងកាន់តែបង្រួម។ នៅទីបំផុត លទ្ធផលគឺយុត្តិធម៌ព្រោះយើងបានប្រកួតជាមួយក្រុមដែលខ្លាំងណាស់ ដោយមានកីឡាកររហ័សរហួនជាពិសេសការប្រយុទ្ធ។ នេះជាការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ ហើយនោះជាការប្រកួតជើងទី២ នឹងដូចគ្នាបែបនេះផងដែរ។”

បញ្ជាក់ថា Christian Pulisic ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Chelsea មុន​ពេល Karim Benzema ជា​អ្នក​រក​គ្រាប់​​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ សម្រាប់​ជើង​ទី​មួយ​ពាន Champions League។

សម្រាប់ការប្រកួតជើងទី២ Real ត្រូវ​រក​គ្រាប់​ឲ្យ​បាន​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប Man City ឬ PSG ដែលនឹងប្រកួតជើងទី១ នៅយប់នេះផងដែរ៕

 

ប្រភព៖ goal.com

មតិយោបល់