Real Madrid និង Chelsea ជួបគ្នាលើកដំបូងយប់នេះ ក្រោយខកខានតាំងពីឆ្នាំ១៩៩៨

មាស សុផាណារ៉ុង April 27, 2021


 

អេស្ប៉ាញ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពាន UEFA Champion League នឹងត្រូវជួបគ្នានាវេលាម៉ោង​២.០០ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដោយក្រុមម្ចាស់ផ្ទះ Real Madrid នឹងបើកទ្វារកីឡដ្ឋាន Estadio Alfredo Di Stefano របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Chelsea ខណៈដែលទស្សនិកជនរាប់លាននាក់ កំពុងអន្ទះសារចង់ឃើញជំនួបនេះកើតឡើង។

មុនការប្រកួតឈានចូលមកដល់ លោក Zinédine Zidane គ្រូបង្វឹកក្រុម Real Madrid បានលើកឡើងថា ក្រុមរបស់លោកនឹងព្យាយាមអស់លទ្ធភាពតទល់នឹងគូប្រកួតដែលមានបទពិសោធន៍ជោគជាំក្នុង Champions League នេះ ហើយលោកគិតថា នេះជាការប្រកួតដ៏តានតឹង និងអាចផ្តល់ផលវិបាកជាច្រើនសម្រាប់ Real Madrid ប៉ុន្តែចំពោះគ្រូបង្វឹករូបនេះ កូនក្រុមរបស់លោកបានដាក់ការតាំងចិត្តថានឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។

ក្រឡេកទៅលោក Thomas Tuchel ដែលជាអ្នកចាត់ការក្រុមតោខៀវ Chelsea វិញ​ នេះជាការប្រកួតដ៏ល្អមួយទោះបីជាវាអាចនឹងតឹងតែងខ្លះប៉ុន្តែកូនក្រុមរបស់លោកមានភាពជឿជាក់ពេញលេញហើយបានត្រៀមខ្លួនកម្រិតខ្ពស់ទៅតាមយុទ្ធសាស្ត្រដែលបានកំណត់ដើម្បីបំពេញ “ភាពស្រេកឃ្លាន” ជ័យជម្នះរបស់ក្រុមទាំងមូល។

សូមបញ្ជាក់ថា ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣លើកហើយ Chelsea ឈ្នះ ២លើក និង ១លើកទៀតស្មើគ្នា ខណៈលើកចុងក្រោយកាលពីឆ្នាំ១៩៩៨ Chelsea ឈ្នះ ១ទល់០ ទៅលើ Real Madrid ក្នុងពានរង្វាន់ UEFA Super Cup៕

មតិយោបល់