ម្ចាស់ក្លឹប Liverpool ច្រានចោលសំណើរចង់លក់ក្លឹបក្នុងតម្លៃ ៣ពាន់លានផោន​

មាស សុផាណារ៉ុង April 26, 2021


 

អង់គ្លេស៖ ក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់ក្លឹបបាល់ទាត់ Liverpool បានបដិសេធនូវសំណើរទិញក្លឹប បើទោះបីជាត្រូវបានផ្តល់តម្លៃ ៣ពាន់លានផោន ឬប្រមាណជាជាង ៤ពាន់លានដុល្លារអាម៉េរិកក៏ដោយ ខណៈដែលប្រធានក្លឹបលោក John W Henry កំពុងរងសម្ពាធពីអ្នកគាំទ្រក្រោយពីលោកបានសម្រេចចិត្តដោយអត្តនោម័តដើម្បីចូលរួមជាមួយគម្រោង Super League ដ៏ចម្រូងចម្រាសនោះ។​

យោងតាមប្រភពពីសារព័ត៌មាន The Mirror សំណើរក្នុងទឹកប្រាក់រាប់សិបពាន់លាននេះអាចនឹងមានប្រភពមកពីមហាសេដ្ឋីណាម្នាក់នៃតំបន់មជ្ឈឹមបូព៌ា ប៉ុន្តែមិនត្រូវបានបង្ហាញអត្តសញ្ញាណពិតប្រាកដឱ្យគេបានស្គាល់នោះទេ។

ការច្រោនចោលនេះ បានធ្វើឡើងបន្ទាប់ពីលោក John W Henry បរាជ័យក្នុងការស្តារការខាតបង់ឡើងវិញតាមរយៈផែនការ Super League ដែលរំពឹងថា នឹងអាចនាំមកនូវចំណូលដល់ក្លឹបហង្សក្រហមក្រោយពីបាត់បង់ប្រាក់ដល់ទៅ ១២០លានដុល្លារដោយសារតែវិបត្តិកូវីដ១៩។

សូមបញ្ជាក់ថា ក្រុមហ៊ុន Fenway Sports Group បាននាំមកនូវភាពជោគជ័យយ៉ាងខ្លាំងក្រោយពីបានទិញយកក្លឹបបាល់ទាត់នេះនាឆ្នាំ២០១០ ដោយបានទាំងគ្រងជើងឯក ​Premier League កាលពីឆ្នាំ២០២០ បន្ទាប់ពីរង់ចាំអស់ ​៣០ឆ្នាំកន្លងមកនោះ៕

មតិយោបល់