Watford ជាក្រុមទី២ ត្រលប់មក Premier League វិញសារជាថ្មី នារដូវកាលក្រោយ

មាស សុផាណារ៉ុង April 25, 2021


 

អង់គ្លេស៖ ការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ លើក្រុម Millwall បានជួយឲ្យក្រុម Watford ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតលីគទី២ អង់គ្លេស (Championship) ជាមួយនឹងការវិលត្រឡប់មកកាន់លីគកំពូល សម្រាប់រដុវកាលក្រោយ ២០២១-២២។

Watford បានធ្វើការវិលត្រឡប់មកកាន់ Premier League ភ្លាមៗនៅថ្ងៃសៅរ៍ ខណៈដែលពួកគេបានដណ្តើមបានកៅអីនាមជាក្រុមទី២ ឡើងដោយស្វ័យប្រវត្ដិ  នៃការប្រកួត Championship មានន័យថា Watford និងនឹងឡើងមកលីគកំពូលវិញជាមួយ Norwich City ដែលធានាកៅអីនេះតាំងពីសប្ដាហ៍មុន។

បាល់ប៉េណាល់ទីរបស់ Ismaila Sarr បានបញ្ចប់ក្នុងលទ្ធផលឈ្នះ ១-០ នៅឯកីឡដ្ឋាន Vicarage Road លើក្រុម Millwall ជាលទ្ធផលដែលធ្វើឲ្យ Watford នាំមុខ ១០ពិន្ទុលើក្រុមលេខ៣ Brentford ខណៈការប្រកួតនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់។

ហើយជាមួយនឹង Norwich បានធានាថានឹងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងលីគលំដាប់លំដាប់ទី២ នៅរដូវកាលនេះ Premier League នឹងស្វាគមន៍ចំពោះក្លិបទាំងពីរ ក្នុងចំណោមក្លិបចំនួន៣ ដែលបានធ្លាក់ទៅលីគនេះ អំឡុងឆ្នាំ ២០១៩-២០៕

 

ប្រភព៖ goal.com

មតិយោបល់