Chanathip ក្លាយជាកីឡាករអាស៊ានដំបូងគេដែលបានបង្ហាញខ្លួន ១០០លើកជាមួយក្លឹបតែ១ នៅលីគកំពូលជប៉ុន

មាស សុផាណារ៉ុង April 24, 2021


 

ជប៉ុន៖ ក្រោយពីបានបង្ហាញខ្លួននៅថ្ងៃនេះក្នុងការប្រកួតរវាងក្រុម Hokkaido Consadole Sapporo និងក្រុម Vegalta Sendai រួចមក កីឡាករថៃ Chanathip Songkrasin ដែលកំពុងប្រកបអាជីពបាល់ទាត់របស់ខ្លួននៅលើទឹកដីជប៉ុននោះ បានបង្កើតកំណត់ត្រាថ្មីមួយក្នុងនាមជាកីឡាករមកពីតំបន់អាស៊ានដំបូងគេដែលបានបង្ហាញខ្លួនគ្រប់ចំនួន ១០០លើកជាមួយក្លឹបបាល់ទាត់តែ១នៅលីគកំពូលជប៉ុន។

ជាការពិតណាស់ មិត្តរួមក្រុមជម្រើសជាតិរបស់គេគឺកីឡាករ Theerathon Bunmathan ក៏បានបង្ហាញខ្លួនបាន ​១០០លើកដែរ ប៉ុន្តែចំនួននេះរាប់បញ្ចូលទាំងពេលដែលរូបគេលេងនៅក្លឹប Vissel Kobe និងក្លឹប Yokohama F. Marison ពោលគឺ ២ក្លឹប ខុសពី Chanathip Songkrasin ដែលបង្ហាញវត្តមានក្នុងក្លឹបតែ១ តែប៉ុណ្ណោះ។

បន្ថែមពីលើនេះ សារព័ត៌មានជប៉ុន Sports Hochi បានចុះផ្សាយថា Chanathip Songkrasin គឺជាកីឡាករមកពីតំបន់អាស៊ានដែលមានគុណភាពល្អបំផុតនៅលីគកំពូលជប៉ុនក្នុុងរយៈកាល​១៨ឆ្នាំមកនេះថែមទៀតផង ដោយគិតពីការចូលរួមជាមួយក្រុម Hokkaido Consadole Sapporo នាឆ្នាំ២០១៧មក Chanathip រកបាន ១៤គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចបទី (assist) បាន ១៦លើកផងដែរ បូករួមទាំងការប្រកួតយកឈ្នះ Vegalta Sendai ថ្ងៃនេះ គេ assist បាន​១លើកផងដែរ៕

មតិយោបល់