អ្នកគាំទ្រ Arsenal រាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានក្លិប នៅខាងក្រៅកីឡដ្ឋាន

មាស សុផាណារ៉ុង April 24, 2021


 

អង់គ្លេស៖ អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal រាប់ពាន់នាក់ បានធ្វើបាតុកម្មនៅខាងក្រៅកីឡដ្ឋាន Emirates ដើម្បីឆ្លើយតបនឹងការប៉ុនប៉ងរបស់ក្លិបរបស់ពួកគេក្នុងការចូលរួមប្រកួតពានរង្វាន់ European Super League ដោយទាមទារឱ្យក្រុមគ្រួសារ Kroenke ដែលជាម្ចាស់ក្លិប ដើរចេញពីតំណែងនេះ។

ក្រុមកាំភ្លើងធំ Arsenal បានជាប់ទាក់ទងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកកាលពី ៥ថ្ងៃមុន ដែលនាំឱ្យមានការសុំអភ័យទោសពីសំណាក់ កូនប្រុសប្រធានក្លិប លោក Josh Kroenke និងនាយកប្រតិបត្តិ គឺលោក Vinai Venkatesham។ ប៉ុន្តែរឿងនោះមិនទាន់គ្រប់គ្រាន់ឡើយដើម្បីបំបាត់កំហឹងរបស់អ្នកគាំទ្រចំពោះឆន្ទៈក្នុងការចុះឈ្មោះចូលរួមក្នុងគម្រោងដដេលខាងលើ ហើយមានមនុស្សប្រមាណ ៣.០០០នាក់បានប្រមូលផ្តុំគ្នានៅមុខកីឡដ្ឋាន Emirates មុនពេលការប្រកួតក្នុងលីគរបស់អង់គ្លេស ដែលត្រូវប្រកួតទល់នឹង Everton ។

ការតវ៉ានេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការភ្ញាក់ផ្អើលពីសំណាក់មហាសេដ្ឋីស៊ុយអែត និងជាសហស្ថាបនិកក្រុមហ៊ុន Spotify លោក Daniel Ek ដែលបានសរសេរនៅលើ Twitter ថា៖ “ពេលខ្ញុំធំឡើង ខ្ញុំបានស្រែកគាំទ្រ Arsenal ដរាបណាខ្ញុំនៅចាំបាន។ ប្រសិនបើ KSE (ក្រុមហ៊ុនរបស់ម្ចាស់ក្លិប Arsenal បច្ចុប្បន្ន) ចង់លក់ Arsenal ខ្ញុំសប្បាយចិត្ត នឹងចូលរួមសង្វៀននេះ។”

មានការខឹងសម្បារយ៉ាងខ្លាំង ដែលភាគច្រើនបាននឹងកំពុងពុះកញ្ជ្រោលក្នុងកំឡុងពេល ១០ឆ្នាំនៃភាពជាម្ចាស់កម្មសិទ្ធិដោយមិនទទួលជោគជ័យធំដំឡើយ ក្រោមស្លាក Kroenke Sports & Entertainment ភាគច្រើនគឺដោយសារពុំសូវហ៊ានចំណាយថវិកាដើម្បីទិញកីឡាករថ្លៃៗ ជាដើម៕

 

ប្រភព៖ theguardian.com

មតិយោបល់