នាយករដ្ឋមន្ត្រីអង់គ្លេស ស្វាគមន៍ក្លឹបទាំងដែល ៦ សម្រេចចាកចេញពី Super League

មាស សុផាណារ៉ុង April 22, 2021


 

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានថ្លែងសារស្វាគមន៍ចំពោះក្លឹបទាំង ៦ដែលបានសម្រេចចិត្តចាកចេញពី Super League ដោយរូបលោកបានហៅថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងមិនមានសម្ពាធឬការអន្តរាគមន៍ណាមួយពីរាជរដ្ឋាភិបាលនោះឡើយ។

លោក Boris Johnson បានថ្លែងថា៖ ”ខ្ញុំសូមស្វាគមន៍ចំពោះការសម្រេចមិនចូលរួមជាមួយ European Super League របស់ក្លឹបអង់គ្លេសទាំង ៦ ហើយវាជាការសម្រេចចិត្តមួយត្រឹមត្រូវសម្រាប់អ្នកគាំទ្រ ចំពោះក្លឹបខ្លួនែងផ្ទាល់ ក៏ដូចជាសហគមន៍បាល់ទាត់នានានៅក្នុងប្រទេសរបស់យើង។”

ទន្ទឹមនឹងនេះ​លោកក៏ជាអ្នកគាំទ្រទៅលើការបង្កើតឡើងនូវគោលការណ៍ ‘fan-led’ ដែលមានបំណងផ្លាស់ប្តូរប្រព័ន្ធក្នុងការគ្រប់គ្រងទៅលើក្លឹបបាល់ទាត់ទាំងអស់នៅអង់គ្លេសដោយលើកទឹកចិត្តឱ្យក្រុមអ្នកគាំទ្រអាចមានឱកាសបានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លឹបដែលខ្លួនស្រលាញ់តាមរយៈយន្តការ 50+1 ដែលកំពុងអនុវត្តន៍នៅលីគ Bundesliga របស់អាល្លឺម៉ង់ដ៏​ព្រោះវាអាចជួយដល់អ្នកគាំទ្របានចូលរួមក្នងកិច្ចការសម្រេចចិត្តធំៗរបស់ក្លឹប៕

មតិយោបល់