AC Milan ក្លាយជាក្លឹបទី៧ ដែលប្រកាសចាកចេញពី European Super League

មាស សុផាណារ៉ុង April 21, 2021


 

អីតាលី៖ ក្លឹបបាល់ទាត់ AC Milan បានក្លាយជាក្លឹបទីមួយនៅក្រៅក្របខណ្ឌ English Premier League ដែលបានប្រកាសចាកចេញពីគ្រោង European Super League ខណៈដែលក្លឹប ៦នៅអង់គ្លេស ទើបតែបានសម្រេចដូចគ្នានេះបន្ទាប់ពីទទួលរងប្រតិកម្មជំទាស់ពីបណ្តាអ្នកគាំទ្ររៀងៗខ្លួនក៏ដូចជាពីរាជរដ្ឋាភិបាលអង់គ្លេសផងដែរនោះ។

ដូចនេះ គិតត្រឹមពេលនេះមាន ៧ក្លឹបហើយដែលសម្រេចចាកចេញ ចំណែកក្លឹប Barcelona ក៏ទំនងជាបោះបង់ដែរពោលគឺនៅតែ៤ក្លឹបផ្សេងទៀតដូចជា Atletico Madrid, Real Madrid, Inter និង Juventus កំពុងស្ថិតនៅក្នុងសម្ពាធនិងការពិចារណានៅឡើយដោយមិនទាន់មានសេចក្តីផ្លូវការណាមួយនោះទេថាពួកគេនឹងបន្តឬបញ្ឈប់នូវគម្រោងដ៏ចម្រូងចម្រាសនេះ។

 

ប្រភព៖ 90min.com

មតិយោបល់