ក្លឹបបាល់ទាត់ធំៗ ១២ នៅអឺរ៉ុបប្រកាសចូលរួម European Super League ដែលកំពុងស្ថិតក្នងភាពចម្រូងចម្រាស់

មាស សុផាណារ៉ុង April 19, 2021


 

អឺរ៉ុប៖ ក្លឹបបាល់ទាត់ធំៗចំនួន ១២នៅទ្វីបអឺរ៉ុបបានប្រកាសពីការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីថ្មីមួយដែលទំនងជាមានឈ្មោះថា The European Super League ខណៈព្រឹត្តិការណ៍ដែលមានបំណងផ្លាស់ប្តូរការប្រកួតឱ្យមកធ្វើឡើងនៅរៀងរាល់ថ្ងៃពាក់កណ្តាលសប្តាហ៍នេះកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់ ព្រោះវាប្រៀបបាននឹងបដិវត្តន៍មួយដែលអាចនាំមកនូវការផ្លាស់ប្តូរដ៏ធំ ឬអាចជាការបែកបាក់ដ៏អាក្រក់សម្រាប់វិស័យបាល់ទាត់នៅអឺរ៉ុប។

ក្នុងចំណោមក្លឹបទាំង១២​ មាន ៦ក្លឹបមកពីលីគកំពូលអង់គ្លេស រួមមាន Manchester United, Manchester City, Liverpool, Chelsea, Arsenal និង Tottenham ចំណែក ៣ក្លឹបទៀតមកពី Serie A របស់អុីតាលី ដូចជា Inter, Milan, Juventus ក៏ដូចជាសមាសភាព ៣ទៀតគឺ Atletico Madrid, Barcelona និង Real Madrid​។ យ៉ាងណាក៏ដោយ បណ្តាក្លឹបនៅអាល្លឺមង់ដ៏ និងបារាំង បានប្រកាសបដិសេធមិនចូលរួមនោះទេ។

ភ្លាមៗនោះ The European Club Association បានចេញសេចក្តីថ្លែងការណ៍រិះគន់ចំពោះការរៀបចំនេះព្រមទាំងបានប្រកាសដែរថា សមាជិកទាំងអស់នៃ UEFA, the English FA, RFEF, FIGC, the Premier League, La Liga, Serie A រួមទាំង FIFA ផងនឹង រួមគ្នាបញ្ឈប់ផែនការនេះព្រោះវាមានគោលដៅត្រឹមតែជាការទាញយកផលប្រយោជន៍របស់ក្លឹបជាស្ថាបនិកតែប៉ុណ្ណោះ។

ជាងនេះទៅទៀត FIFA ព្រមទាំង ៦សហព័ន្ធផ្សេងទៀតបានកំណត់ហើយថា ក្លឹបណាមួយដែលចូលរួមក្នុុង European Super League នឹងមិនត្រូវបានអនុញ្ញាត្តឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានាទាំងក្នុងស្រុក ក្នុងតំបន់អឺរ៉ុប ហើយកីឡាករបស់ពួកគេនឹងមិនមានឱកាសបានលេងក្នុងក្រុមជម្រើជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ឡើយ៕

មតិយោបល់