កាតា ដាក់គោលដៅមុតមាំលើការរៀបចំ World Cup ដោយគ្មានកូវីដតាមរយៈយន្តការចាក់វ៉ាក់សាំង

មាស សុផាណារ៉ុង April 18, 2021


 

កាតា៖ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកាតាបានអះអាងថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់ពិភពលោក ឬ FIFA World Cup Qatar 2022 នឹងប្រព្រឹត្តទៅដោយរលូននិងដោយគ្មានការយាយីពីវីរុសកូវីដ-១៩ឡើយ ខណៈដែលរាជាណាចក្រនៃតំបន់ឈូងសមុទ្រពែក្សរ៍នេះបានខិតខំញាប់ដៃញាប់ជើងដើម្បីបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងនាមជាម្ចាស់ផ្ទះមុនការប្រកួតឈានចូលមកដល់នៅខែកុម្ភៈឆ្នាំក្រោយ។

Sheikh Mohammed bin Abdulrahman al-Thani បានលើកឡើងថា៖ “ក្នុងពេលនេះយើងបានរៀបចំគម្រោងការណ៍ជាច្រើនដើម្បីជំរុញការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់គ្នាដែលនឹងចូលរួមក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតនេះ ហើយយើងរំពឹងនិងមានភាពជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងដំណើរការទៅដោយគ្មានការរំខានពីកូវីដ១៩នោះទេ។”

ទន្ទឹមនឹងនេះ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានបញ្ជាក់ដែរថា ក្នុងការប្រកួតនាឆ្នាំក្រោយនឹងមានទស្សនិកជនទស្សនាពេញកីឡដ្ឋានដោយគ្មានការព្រួយបារម្ភឬកង្វល់អំពីបញ្ហារាតត្បាតកូវីដឡើយ ៕

 

ប្រភព៖ Reuters

មតិយោបល់