នៅ Premier League បានតែ ២រដូវកាល ទីបំផុត Sheffield United ត្រូវកាត់ទៅលីគទី២ អង់គ្លេសវិញ

មាស សុផាណារ៉ុង April 18, 2021


 

អង់គ្លេស៖ ក្រុម Sheffield United ត្រូវបានកាត់ចេញពីក្របខ័ណ្ឌលីគកំពូលអង់គ្លេស (Premier League) បន្ទាប់ពីពួកគេបានចាញ់ ១-០ ក្រោមថ្វីជើងក្រុម Wolverhampton Wanderers កាលពីយប់ថ្ងៃសៅរ៍។

ការបរាជ័យនេះបានធ្វើឱ្យក្លឹបមកពីតំបន់ Yorkshire តាមពីក្រោយក្រុម Burnley ដែលឈរនៅលេខ១៧ ដល់ទៅ ១៩ពិន្ទុ ខណៈដែលការប្រកួតនៅសល់ចំនួន ៦ប្រកួតនឹងបញ្ចប់។

ក្រុម Sheffield United បានបញ្ចប់នៅពាក់កណ្តាលតារាង (លេខ១០) កាលពីរដូវកាលមុនបន្ទាប់ពីបានវិលត្រឡប់ទៅកាន់លីគកំពូល ប៉ុន្តែត្រូវបានគេមើលឃើញថា ជាក្រុមអាចនឹងត្រូវកាត់ទៅលីគទី២ ជាយូរមកហើយ បន្ទាប់ពីរកបានតែ ២ពិន្ទុប៉ុណ្ណោះពីការប្រកួត ១៧លើកដំបូងនៃរដូវកាលនេះ។

ដោយឡែកក្រុមពីលីគទី២ វិញ Norwhich City បានកៅអីលើងមកលីគកំពូលវិញផងដែរ បន្ទាប់ពីដាច់ពិន្ទុក្រុមលេខ៣ ដែលជាតំបន់ Play-off ដល់ទៅ ១៤ពិន្ទុ គ្រាដែលការប្រកួតនៅសល់តែ ៤ប្រកួតប៉ុណ្ណោះ។

Norwhich City ត្រូវការឈ្នះ ២ប្រកួតទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគទី២ អង់គ្លេស ដែលកំពុងប្រជែងជាមួយ Watford៕

មតិយោបល់