Neymar បង្ហាញសញ្ញាវិជ្ជមានក្នុងការបន្តរួមរស់ជាមួយ PSG

មាស សុផាណារ៉ុង April 18, 2021


 

បរទេស៖ ក្លឹប PSG រំពឹងថាខ្លួននឹងអាចប្រកាសពីការបន្តកិច្ចសន្យា ៦ឆ្នាំទៀតជាមួយកីឡាករ Neymar មុនពេលដែលជំនួបរវាង PSG និង Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champion League ឈានចូលមកដល់នាថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ខណៈដែលកីឡាករប្រេសុីលរូបនេះបានអះអាងថា អ្វីៗកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយពេញចិត្តក្នុងការរួមរស់ជាមួយ PSG។

ជាមួយគ្នានេះប្រធានក្លឹប PSG លោក Al-Khelaifi បានបញ្ជាក់ថា ទាំង Neymar និង Mbappe ទំនងជាពេញចិត្តចំពោះលក្ខខណ្ឌនានាដើម្បីធានាការបន្តកិច្ចសន្យារបស់ពួកគេហើយ “គ្មានហេតុផលណាមួយ” ដែលជំរុញឱ្យពួកគេត្រូវចាកចេញនោះទេ។

តាមការរំពឹងទុក PSG គ្រោងនឹងប៉ះប៉ូវភាពល្អក់កកររវាងខ្លួន និង Naymar ដោយផ្តល់បន្ថែមនូវកិច្ចសន្យាចំនួន ៦ឆ្នាំតែម្តង ដូចនេះ​រូបគេអាចនឹងបន្តនៅ Parc des Princes រហូតដល់អាយុ ៣៥ឆ្នាំពោលគឺរហូតដល់ឆ្នាំ២០០៧ឯណោះ។ សូមបញ្ជាក់ថា Neymar បានចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ជាមួយនឹងតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺប្រមាណជា ២២២លានអឺរ៉ូ៕

មតិយោបល់