Barcelona ក្លាយជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក

មាស សុផាណារ៉ុង April 17, 2021


 

បរទេស៖ យោងតាមការវាយតម្លៃរបស់ស្ថាប័ន Forbes ដ៏ល្បីល្បាញបានបង្ហាញនូវឈ្មោះក្លឹបបាល់ទាត់ចំនួន ២០ដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ពោលគឺមានតម្លៃចាប់ពី ៤១៣លានដុល្លារអាម៉េរិករហូតដល់ជាង ៤ពាន់លានអាម៉េរិកឯណោះ។

យោងតាម Forbes មធ្យមភាគប្រាក់ចំណេញរបស់ក្លឹបទាំង២០ រកបានសរុប ៤៤១លានដុល្លារពីរដូវកាលឆ្នាំ២០១៩-២០ ខណៈដែលក្លឹបភាគច្រើនបានជួបប្រទះនូវផលវិបាកព្រោះការបាត់បង់ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាដោយសារផលអាក្រក់នៃវីរុសកូវីដ១៩ ពោលគឺប្រាក់ចំណេញបានធ្លាក់ចុះ ៩.៦% បើធៀបទៅនឹងរដូវកាល ២០១៧-១៨ កន្លងមក។

សម្រាប់ឆ្នាំ២០២១នេះ ចំពោះក្លឹបដែលឈរនៅលើកំពូលតារាងគឺ Barcelona ដែលមានតម្លៃ ៤.៧៦ពាន់លានដុល្លារនិងបានទម្លាក់ក្លឹប Real Madrid ដែលមានតម្លៃ ៤.៧៥ពាន់លានទៅលេខ​២វិញ។ តាមពីក្រោយក្លឹបទាំងពីរដោយក្លឹបយក្ស Bayern Munich របស់អាល្លឺម៉ង់ដ៏ជាមួយនឹងតម្លៃ ៤.២១៥ពាន់លាន ចំណែកឯក្លឹបបិសាចក្រហម Manchester United ដែលធ្លាប់តែនៅកំពូលតារាង ១១លើកកន្លងមកធ្លាក់មកស្ថិតនៅលេខរៀងទី៤ នឹងឈរបន្ទាប់គឺក្លឹប Liverpool។

សម្រាប់ចំណាត់ជារួមមានដូចខាងក្រោម៖

1) Barcelona – $4.76 billion
2) Real Madrid – $4.75 billion
3) Bayern Munich – $4.215 billion
4) Manchester United – $4.2 billion
5) Liverpool – $4.1 billion
6) Manchester City – $4 billion
7) Chelsea – $3.2 billion
8) Arsenal – $2.88 billion
9) Paris Saint-Germain – $2.5 billion
10) Tottenham – $2.3 billion
11) Juventus – $2 billion
12) Borussia Dortmund – $1.9 billion
13) Atletico Madrid – $1 billion
14) Inter Milan – $743 million
15) Everton – $658 million
16) AC Milan – $559 million
17) AS Roma – $548 million
18) West Ham – $508 million
19) Leicester – $455 million
20) Ajax – $413 million

 

ប្រភព៖ Forbes

មតិយោបល់