ក្រុមទាំង ១៦ដែលត្រូវបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២១ នៅជប៉ុន

មាស សុផាណារ៉ុង April 1, 2021


 

ជប៉ុន៖ ព្រឹត្តិការណ៍អូឡាំពិក ២០២១ (2020 Summer Olympics) នៅជប៉ុន គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២១ នេះ បន្ទាប់ពីលើកពេលម្ដងកាលពីឆ្នាំ២០២០ ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩។

ប្រភេទកីឡាជាច្រើន (៣៣ប្រភេទកីឡា) ត្រូវបានដាក់ឲ្យប្រកួត ក្នុងនោះមានប្រភេទកីឡាជាទីពេញនិយមជាងគេផងដែរ គឺកីឡាបាល់ទាត់ ក៏ត្រូវបានដាក់បញ្ចូល ខណៈគេក៏បានរកឃើញក្រុមទាំង ១៦ផងដែរ មកពីទ្វីបចំនួន ៦ជុំវិញសាកលលោក។

ក្រុមទាំង១៦ មាន ៤ មកពីទ្វីបអ៊ឺរ៉ុប (អាល្លឺម៉ង់ អេស៉្បាញ បារាំង និងរ៉ូមានី), ៤ មកពីទ្វីបអាស៊ី (ជប៉ុន ម្ចាស់ផ្ទះ, កូរ៉េខាងត្បូង, អារ៉ាប៊ីតសាវឌីត, អូស្ត្រាលី) , ៣ មកពីទ្វីបអាហ្វ្រិក (កូតឌីវ័រ, អាហ្វ្រិកខាងត្បូ, អេហ្ស៊ីព), ២ មកពីអាមេរិកខាងជើង (ម៊ិកសិកកូ ហង់ដូរ៉ាស), ២ មកពីអាមេរិកខាងត្បូង (អាហ្សង់ទីន ប្រេស៊ីល) និង ១មកពីទ្វីបអូសេអានី‎ គឺនូវេលហ្សឺឡង់។

ចំពោះក្រុមទាំង ១៦នេះ នឹងត្រូវធ្វើការចាប់ឆ្នោតបែងចែកពូល នោថ្ងៃទី២១ ខែមេសា ខាងមុខនេះ គ្រាដែលការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ដក់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១៕

មតិយោបល់