កីឡាករថៃ ធ្វើតេស្តឃើញមានផ្ទុកកូវីដ-១៩ មុនលីគចាប់ផ្ដើមនៅថ្ងៃស្អែក

មាស សុផាណារ៉ុង September 11, 2020


 

ថៃ៖ យោងតាមសារព័ត៌មានថៃ siamsport បានបញ្ជាក់ថា មានកីឡាករថៃ ធ្វើតេស្តរកឃើញមានផ្ទុកកូវីដ-១៩ មុនលីគរបស់គេចាប់ផ្ដើមនៅថ្ងៃស្អែក។

កីឡាករបាល់ទាត់មកពីក្លិបចំនួន៣៤ នៅលីគបាល់ទាត់ថៃ រួមទាំងការចូលរួម និងអាជ្ញាកណ្តាលបានធ្វើតេស្តរកវីរុសកូវីដ-១៩ មុនពេលវិលត្រឡប់មកចូលរួមប្រកួតសប្ដាហ៍ទី៥ នៅថ្ងៃទី១២ កញ្ញា ហើយលទ្ធផលតេស្តត្រូវបានគេរាយការណ៍ (ចំណាយពេល ២ ថ្ងៃដើម្បីត្រួតពិនិត្យ) មុនពេលកីឡាករបានឆ្លង។

ជាមួយគ្នាផងដែរ ក្រសួងសុខាភិបាល ត្រៀមធ្វើសន្និសីទសារព័ត៌មានស្តីពីកីឡាករដែលឆ្លងវីរុសកូវីដ-១៩ នេះ រួមទាំងពីវិធានការត្រួតពិនិត្យមុនពេលលីគបាល់ទាត់ថៃនឹងវិលមកប្រកួតម្តងទៀត។

សន្និសីទសារព័ត៌មាន នឹងចាប់ផ្តើមនៅថ្ងៃនេះ (ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ៥:០០ល្ងាច) ដោយលោកវេជ្ជបណ្ឌិត Suwanchai Wattana Yingcharoenchai ដែលជាអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺ / អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្ត / ប្រធានផ្នែកនៃជំងឺឆ្លងទូទៅ។

លីគបាល់ទាត់ថៃ មានកម្មវិធីវិលត្រឡប់មកវិញដើម្បីប្រកួតប្រជែងម្តងទៀតនៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ស្អែកនេះ ក្រោមវិធានការណ៍សុខភាពសាធារណៈ។ តាមរយៈការអនុញ្ញាតឲ្យអ្នកគាំទ្រចូលដល់ទីលានត្រឹមតែ ២៥ភាគរយ នៃចំនួនផ្ទុករបស់កីឡដ្ឋានទាំងមូល ប៉ុន្តែមិនត្រូវលើសពី ៤,០០០នាក់ឡើយ៕

 

ប្រភពព័ត៌មាន៖ siamsport

មតិយោបល់