លីគថៃ អនុញ្ញាត្តឲ្យកំណត់ទស្សនិកជនចូលទស្សនាផ្ទាល់ត្រឹម ៤ពាន់នាក់

មាស សុផាណារ៉ុង August 24, 2020


 

ថៃ៖ យោងតាមការប្រកាសរបស់សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានឲ្យដឹងថា បន្ទាប់ពីស្ថានភាពរាតត្បាតនៃវីរុសកូវីដ-១៩ មានការធូរស្រាលជាងមុនក្នុងរយៈពេល ៣ខែចុងក្រោយនេះ សមាគមបាល់ទាត់ថៃ បានសម្រេច អនុញ្ញត្តឱ្យទស្សនិកជនអាចចូលរួមទស្សនានៅកីឡដ្ឋានផ្ទាល់ ដោយមានចំនួនមិនលើសពី ៤ពាន់នាក់ ខណៈដែលកន្លងមកកំណត់ត្រឹមតែ ២ពាន់នាក់ប៉ុណ្ណោះ។

ការសម្រេចថ្មីនេះបានផ្តល់ក្តីរីករាយដល់អ្នកគាំទ្រថៃដែលតែងតែប្រាថ្នាវិលទៅកាន់កីឡដ្ឋានដើម្បីស្រែកហ៊ោ និងលើកទឹកចិត្តក្រុមដែលពួកគេស្រលាញ់ព្រមទាំងបង្កើនទស្សនីយភាពជុំវិញទីលានដែលបានធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់ជាច្រើនខែកន្លងមកនោះ។

សូមបញ្ជាក់ដែរថា សកម្មភាពបាល់ទាត់នៅក្នុងប្រទេសថៃត្រូវបានផ្អាកកាលពីខែមីនាឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ហើយលីគក្នុងស្រុកគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ៕

 

ប្រភព៖ changsuek

មតិយោបល់