កីឡាករ បុគ្គលិក និងមន្រ្តីទាំងអស់ ត្រូវបំបែកចេញពីក្រុមគ្រួសាររៀងៗខ្លួនមុនលីគកំពូលចិនចាប់ផ្ដើម

មាស សុផាណារ៉ុង July 23, 2020


 

ចិន៖ ការប្រកួតពានរង្វាន់លីគកំពូលចិន (CSL) ត្រៀមនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍តាមការគ្រោងទុក បន្ទាប់ពីកីឡាករទាំងអស់បានធ្វើតេស្តអវិជ្ជមាន ចំពោះវីរុសកូវីដ-១៩ ដែលជាផ្នែកមួយនៃកម្មវិធីសាកល្បងដ៏ធំ។

មនុស្ស ១,៨៧០នាក់ រួមទាំងកីឡាករ និងបុគ្គលិកគ្រូបង្វឹកត្រូវបានសាកល្បងនៅពេលពួកគេចូលទៅក្នុងកន្លែងដែលមានសុវត្ថិភាពដើម្បីការពារការឆ្លង ហើយ CSL បាននិយាយថា លទ្ធផលតេស្តទាំងអស់គឺអវិជ្ជមាន។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា កីឡាករនឹងត្រូវបានគេធ្វើតេស្តរកមើលវីរុសកូវីដ-១៩ មួយសប្តាហ៍ម្ដង ក្នុងរដូវកាលដែលបានពន្យាពេល និងកែសម្រួលឡើងវិញមួយនេះ។

ក្រុមទាំង ១៦នៃលីគ ត្រូវបានចែកចេញជា ២តំបន់ ដោយ ១តំបន់នៅភាគឥសាន នៃទីក្រុង Dailian និងតំបន់មួយទៀត នៅទីក្រុង Suzhou ក្បែរទីក្រុងសៀងហៃ ដែលជាផ្នែកមួយនៃវិធានការណ៍ការពារសុវត្ថិភាពមេរោគ។

កីឡាករ បុគ្គលិក និងមន្រ្តីទាំងអស់ត្រូវបានដាក់នៅសណ្ឋាគារតែមួយក្នុងទីក្រុងដែលត្រូវធ្វើជាម្ចាស់ផ្ទះតាមតំបន់នីមួយៗ ហើយត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេក្នុងរយៈពេល ២ខែដំបូង។

រដូវកាលដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែកុម្ភៈ មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ ខណៈការចាប់ផ្ដើមនេះ គ្រប់ការប្រកួតទាំងអស់នឹងស្ថិតនៅពីក្រោយការប្រកួតបិទទ្វារ៕

 

ប្រភព៖ the-afc.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់