រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ថាការវិលត្រឡប់នៃលីគម៉ាឡេស៊ី គឺជិតមកដល់ហើយ

មាស សុផាណារ៉ុង July 10, 2020


 

ម៉ាឡេស៊ី៖ ការវិលត្រឡប់របស់លីគបាល់ទាត់ម៉ាឡេស៊ី (M-League) មើលទៅដូចជាមកដល់ពេលហើយ ដោយសារភាពជោគជ័យរបស់ប្រទេសម៉ាឡេស៊ី ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា លោក Datuk Seri Reezal Merican Naina Merican បាននិយាយថា ការត្រលប់មកវិញរបស់លីគនឹងស្ថិតក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំ។

លោក Reezal បានថ្លែងថា៖ «កិច្ចប្រជុំដែលដឹកនាំដោយទេសរដ្ឋមន្រ្តី Datuk Seri Ismail Sabri Yaakob នឹងសម្រេចលើការបើកវិស័យផ្សេងៗរួមមាន សេដ្ឋកិច្ច សង្គម កម្សាន្ត សាសនា និងកីឡា។»

លោកបានសង្កត់ធ្ងន់លើការសម្រេចចិត្តថាតើត្រូវបន្តការប្រកួត M-League និងកីឡាដែលមានផលនៃការប៉ះទង្គិចរាងកាយគ្នាផ្សេងទៀត អាស្រ័យលើក្រុមប្រឹក្សាសន្តិសុខជាតិ។ ទោះយ៉ាងណាអ្វីៗគ្រប់យ៉ាងមើលទៅមានលក្ខណៈវិជ្ជមានហើយលោកសង្ឃឹមថាចំនួននៃការឆ្លងជំងឺកូវីដ-១០ នៅតែបន្តធ្លាក់ចុះ។

លីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនា ខណៈក្រោយមកលីគទី៣ ម៉ាឡេស៊ីចុះក្រោម ត្រូវគណៈកម្មការប្រកាសលុបចោល ដោយទុកឲ្យនៅមានការប្រកួតតែលីគកំពូល និងលីគទី២ ប៉ុណ្ណោះ ស្របពេលដែលគម្រោងចុងក្រោយដែលគេបានដាក់ស្នើសុំប្រកួតលីគឡើងវិញគឺនៅពាក់កណ្ដាលខែសីហា ខាងមុខនេះ៕

 

ប្រភព៖ thestar.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់