ជប៉ុន ពន្យាពេលអនុញ្ញាតឲ្យមានអ្នកគាំទ្រ ៥០ភាគរយ ចូលរួមទស្សនាការប្រកួត J.League

មាស សុផាណារ៉ុង July 6, 2020


 

ជប៉ុន៖ លីគបាល់ទាត់ជប៉ុន (J.League) កំពុងត្រៀមពិចារណាក្នុងការអនុញ្ញាតិឲ្យមានអ្នកគាំទ្របាល់ទាត់ចូលកីឡដ្ឋានម្តងទៀត បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតែមួយទីក្រុមបានកើនឡើងជាង ១០០ នាក់ក្នុងមួយថ្ងៃ។

ចាំបានថា កាលពីចុងខែមិថុនា លីគបាល់ទាត់ជប៉ុនគ្រោងនឹងបើកឲ្យមានអ្នកចូលរួមទស្សនា ៥,០០០នាក់ ចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្ត ដែលបណ្តាលឲ្យ លីគបាល់ទាត់ជប៉ុន ពិចារណាឡើងវិញជាមួយនឹងសេចក្តីប្រកាសមិនអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលទស្សនាការប្រកួតឲ្យកាន់តែច្បាស់បន្ថែមទៀត ដូចអ្វីដែលបានបញ្ជាក់ពីមុន ហើយគណៈកម្មាធិការ នឹងធ្វើការពិភាក្សាម្តងទៀតនៅថ្ងៃទី២០ ខែកក្កដា អំពីការអនុញ្ញាតឲ្យអ្នកទស្សនាចូលពហុកីឡដ្ឋានម្តងទៀត ឬយ៉ាងណា។

គួររំឭកថា កាលពីថ្ងៃទី២២ ខែមិថុនា J.League បានបញ្ជាក់ថា គ្រប់កីឡដ្ឋាន នឹងទទួលអ្នកទស្សនាត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះ ឬ ៥០ភាគរយនៃចំនួនផ្ទុកនៅក្នុងកីឡដ្ឋានទាំងមូល ហើយអ្នកគាំទ្រត្រូវបានគេរំពឹងថានឹងត្រូវបានស្នើសុំឲ្យពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងជៀសវាងការស្រែកហ៊ោ។

សូមបញ្ជាក់ថា ក្របខណ្ឌកំពូលនៃបាល់ទាត់ជប៉ុន (J-League) បានវិលត្រឡប់មកវិញផងដែរកាលពីថ្ងៃទី០៤ ខែកក្កដា ជាមួយនឹងការចាប់ផ្តើមដោយមិនទាន់អនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា៕

 

ប្រភព៖ siamsport.co.th

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់