លីគកំពូលចិន (Chinese Super League) នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ

មាស សុផាណារ៉ុង July 1, 2020


 

ចិន៖ សហព័ន្ធកីឡាបាល់ទាត់ចិន បានប្រកាសនៅថ្ងៃពុធនេះថា ការប្រកួតពានរង្វាន់លីគកំពូលចិន (Chinese Super League) ដែលបានពន្យាការចាប់ផ្តើម ដោយសាការរីករាលដាលនៃជំងឺកូវី-១៩ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) បានបញ្ជាក់ថា ការប្រកួតដែលមាន ១៦ក្រុមដែលដំបូងឡើយគ្រោងនឹងចាប់ផ្តើមនៅខែកុម្ភៈ នឹងត្រូវចែកចេញជាពីរតំបន់ផ្សេងពីគ្នា គឺមួយនៅភាគឥសាន នៃទីក្រុង Dalian និងមួយតំបន់ទៀតនៅ Suzhou ក្បែរទីក្រុងស៊ាងហៃ។ CFA បានបញ្ជាក់ទៀតថា លីគនឹងអនុវត្តយ៉ាងតឹងរឹងនូវតម្រូវការនៃការងារបង្ការការរីករាលដាលនៃជំងឺឆ្លង។

ចំពោះលីគកំពូលចិន (CSL) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ គឺជាកីឡាមួយក្នុងចំណោមកីឡាដែលរងគ្រោះដំបូងនៃវីរុសឆ្លងនេះ កាលពីខែមករា នៅពេលរដូវកាលថ្មីត្រូវបានពន្យារពេលដោយគ្មានកាលកំណត់ច្បាស់លាស់។

សូមបញ្ជាក់ថា Guangzhou Evergrande ដែលដឹកនាំដោយអតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកជមួយអ៊ីតាលី លោក Fabio Cannavaro គឺជាក្រុមការពារតំណែងជើងឯក៕

 

ប្រភព៖ AFP

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់