ផ្លូវការ !!! លីគថៃ កាន់តែទៅមុខ បន្ទាប់ពីទទួលបាន ២កៅអីនៅវគ្គចែកពូល AFC Champions League ចាប់ពីឆ្នាំ២០២១ តទៅ

មាស សុផាណារ៉ុង June 26, 2020


 

អាស៊ី៖ ពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី១ នៅអាស៊ី (AFC Champions League) នឹងត្រូវបង្កើនចំនួនក្រុមទៅដល់ ៤០មកពីទូទាំងទ្វីបអាស៊ី ដែលចាប់ផ្តើមរដូវកាល២០២១ តទៅ។

វាត្រូវបានបង្ហាញឲ្យដឹងដោយអគ្គលេខាធិការសសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) លោក Patit Supaphong ដែលបានចូលរួមកិច្ចប្រជុំតាម (online) តំណាងសហព័ន្ធកីឡាបាល់ទាត់ថៃ ជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងមន្រ្តី UEFA កាលពីថ្ងៃព្រហស្បតិ៍។

នាពេលបច្ចុប្បន្នការប្រកួតបាល់ទាត់ក្លិបឈានមុខគេនៅអាស៊ី មានក្រុមចំនួន៣២ ដែលត្រូវបានបែងចែកចេញទៅជា ៨ពូល និងមួយពូលមាន ៤ក្រុម។

ក្នុងចំណោមពូលទាំង៨ មានក្លិបពិសេសចំនួន ៤ មកពីតំបន់ខាងលិច (ស្ថិតនៅពូល A ដល់ពូល D) ខណៈ ៤ពូលផ្សេងទៀតមានក្រុមមកពីអាស៊ីបូព៌ា (ពូល E ដល់ពូល H) ។

លោក Patit បាននិយាយថា AFC ឥឡូវនេះបានសម្រេចចិត្ត បង្កើនក្រុមឲ្យមានដល់ទៅ ៤០ក្រុម មានន័យថារដូវកាលដែលកំពុងបន្តនឹងក្លាយជាការប្រកួតចុងក្រោយនៃពានរង្វាន់ AFC Champions League ដែលមាន ៣២ក្រុម។

AFC បាននិយាយថា៖ «ចាប់ពីរដូវកាល២០២១ ACL នឹងត្រូវបានបង្កើក្រុមដល់ ៤០ក្លិប ដោយមានពូលចំនួន៤ ត្រូវបានបន្ថែមទាំងនៅតំបន់បូព៌ា និងតំបន់ខាងលិច និងដើម្បីបង្កើនកេរ្តិ៍ឈ្មោះនៃការប្រកួតក្លិបនៅទ្វីបដែលមានជាងគេបំផុតមួយផងដែរនៅលើពិភពលោក។»

លោក Patit បានបន្ថែមទៀតថា នេះមានន័យថាកូតារបស់ក្រុមពីថៃនៅក្នុងវគ្គចែកពូលនៃការប្រកួតនេះ នឹងត្រូវបានកើនឡើងទ្វេដងដល់ក្រុមចំនួន២។ ក្រៅពីនេះគេដឹងទៀតថា មាន ២ក្រុមផ្សេងទៀតទទួលបានកៅអីវគ្គជម្រុះ (Play-off)។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ AFC លើកទី២ ឆ្នាំ២០១៩-២០២៣ ដែលដឹកនាំដោយអនុប្រធាន AFC និងសមាជិកក្រុមប្រឹក្សា FIFA លោក Saoud Al Mohannadi នៅទីក្រុង Da Nang ប្រទេសវៀតណាម៕

 

ប្រភព៖ Bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់