Leicester City កំពុងពិភាក្សាក្នុងផ្ទេរយកកូនកាត់ថៃ-បារាំង មករួមក្រុម

មាស សុផាណារ៉ុង June 22, 2020


 

អង់គ្លេស៖ ក្លិប Leicester City កំពុងពិភាក្សាជាមួយខ្សែបម្រើប្រយុទ្ធកូនកាត់ថៃ Thanawat Suengchitthawon បន្ទាប់ពីកិច្ចសន្យារបស់គេបានផុតកំណត់ជាមួយក្លិប Nancy របស់បារាំង។

Leicester City កំពុងពិភាក្សាលើកិច្ចព្រមព្រៀងមួយសម្រាប់ Thanawat Suengchitthawon អតីតកីឡាករជម្រើសជាតិបារាំង អាយុក្រោម ១៧ឆ្នាំ បច្ចុប្បន្នអាយុ ២០ឆ្នាំ គឺជាខ្សែបម្រើប្រយុទ្ធដែលផុតកិច្ចសន្យានៅទឹកដីបារាំង Nancy។

លោក Brendan Rodgers នឹងចង់បន្ថែមភាពខ្លាំងសម្រាប់ក្រុមរបស់លោកនៅរដូវកាលក្រោយ ជាពិសេសជាមួយនឹងកៅអីប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League ដែលក្រុមរបស់លោកអាចនឹងមានឱកាសនៅរដូវកាលក្រោយ។

យុវជន Thanawat ត្រូវបានដឹងថាកើតនៅប្រទេសបារាំង ដែលមានម្ដាយជាជនជាតិថៃ។ ទោះបីមានឈាមថៃក៏ដោយក៏ Thanawat ធំធាត់នៅប្រទេសបារាំង ហើយចាប់ផ្តើមអាជីពនៅសាលាបាល់ទាត់ Neunkirch Le Sarreguemines។ ក្នុងឆ្នាំ២០១៣ កីឡាករវ័យ ២០ឆ្នាំរូបនេះត្រូវបានជ្រើសរើសដោយក្លិបនៅលីគបារាំង AS Nancy ហើយបានចាប់ផ្តើមអាជីពចាប់ពីក្រុមយុវជនតាមកម្រិតអាយុជាបន្តបន្ទាប់រហូតឈានដល់ក្រុម B ដោយជោគជ័យ។

Thanawat ដែលលេងក្នុងដំណែងប្រយុទ្ធ ធ្លាប់បានជាប់ក្រុមជម្រើសជាតិបារាំង U-16 និង U-17 ជាហេតុនាំឲ្យថៃ ចំណាប់អារម្មណ៍ក្នុងការនាំយករូបគេមកលេងឲ្យជម្រើសជាតិថៃឈុតធំ៕

 

ប្រភព៖ dailymail.co.uk

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់