J.League បង្ហាញកាលវិភាគថ្មី សម្រាប់រដូវកាលដែលរងផលប៉ះពាល់ដោយកូវីដ-១៩

មាស សុផាណារ៉ុង June 17, 2020


 

ជប៉ុន៖ ក្រុមម្ចាស់ការពារតំណែងជើងឯក Yokohama F Marinos នឹងត្រូវប្រកួតជាមួយក្រុម Urawa Reds នៅឯកីឡដ្ឋាន Saitama នៅពេលដែលការប្រកួតបើកឆាកនៃលីគកំពូលជប៉ុន (J.League) នៅថ្ងៃទី០៤ ខែកក្កដា បន្ទាប់ពីផ្អាកប្រមាណ ៤ខែ នេះបើយោងតាមតារាងកម្មវិធីប្រកួតថ្មី ដែលបានប្រកាសកាលពីថ្ងៃចន្ទ។

លីគបាល់ទាត់ជប៉ុន (J-League) បានបែងចែកតំបន់សម្រាប់ប្រកួតក្រុមក្បែរៗខាងគ្នាប្រកួតសិន ទៅជាផ្នែកខាងកើត និងខាងលិច ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

លីគ បានប្រកាសកាលកែសម្រួលវិភាគ សម្រាប់លីគទាំង ៣លំដាប់ ដោយក្លិបនឹងប្រកួតជាមួយគូប្រជែងដែលនៅតំបន់តែមួយ ពេញមួយខែកក្កដា ដើម្បីកាត់បន្ថយការធ្វើដំណើរ ខណៈពេលដែលហានិភ័យនៃការឆ្លងមេរោគកូរ៉ូណា នៅតែខ្ពស់។

រាល់ការប្រកួតទាំងអស់នឹងចាប់ផ្តើមដោយបិទទ្វារដោយលីគគ្រោងនឹងឲ្យមានអ្នកទស្សនាទស្សនាបន្តិចម្តងៗ នៅពហុកីឡដ្ឋានចាប់ពីថ្ងៃទី១០ ខែកក្កដា។

ជំងឺកូវីដ-១៩ បានជំរុញឲ្យ J.League បានផ្អាកកាលពីចុងខែកុម្ភៈ ភ្លាមៗបន្ទាប់ពីការរាតត្បាតខ្លាំង រួមជាមួយលីគទី២។ ស្របពេលដែលលីគទី៣ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែមីនា៕

 

ប្រភព៖ japantoday.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់