ពានជើងឯកប្រចាំតំបន់អាស៊ីខាងលិច ‘WAFF Championship’ ឆ្នាំ២០២១ សម្រេចពន្យាពេល

មាស សុផាណារ៉ុង June 15, 2020


 

កាតា៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីខាងលិច (WAFF) បានសម្រេចពន្យារពេលការប្រកួតដណ្តើមពានរង្វាន់ជើងឯកតំបន់អាស៊ីខាងលិច (WAFF) លើកទី១០ បន្ទាប់ពីពិភាក្សាជាមួយសហព័ន្ធដែលជាសមាជិក។

អ្នកតំណាងមកពីប្រទេសហ្សកដានី, ប៉ាឡេស្ទីន, អារ៉ាប់រួម, បារ៉ែន, អារ៉ាប់ប៊ីសាអូឌីត, ស៊ីរី, អ៊ីរ៉ាក់, អូម៉ង់, កាតា, គុយវែត, លីបង់ និងយេម៉ែន បានចូលរួមនៅក្នុងពិភាក្សាតាមរយៈវីដេអូអនឡាញ ដោយពួកគេបានពិនិត្យឡើងវិញនូវចំណុចមួយចំនួន ហើយបានបញ្ជាក់ពីសារសំខាន់នៃការប្រកួត និងតម្លៃបច្ចេកទេសរបស់វាដល់ក្រុមនៅក្នុងតំបន់។

ការប្រជុំសម្របសម្រួលជាច្រើននឹងត្រូវធ្វើឡើងនាពេលខាងមុខនេះដើម្បីស្នើ និងកំណត់កាលបរិច្ឆេទសមស្របថ្មី ដើម្បីធានាថាគ្មានការប៉ះពាល់ទាំងតាមក្លិប និងក្រុមជម្រើសជាតិឡើយ។

គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ជើងឯកតំបន់អាស៊ីខាងលិច (WAFF) ឆ្នាំ២០២១ នេះ ដើមឡើយត្រូវបានគ្រោងធ្វើនៅដើមខែមករា នៅប្រទេសអារ៉ាប់រួម។

ត្រលប់មកវិញកាលពីឆ្នាំចុងក្រោយ បារ៉ែន បានបំបាក់ អ៊ីរ៉ាក់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ២០១៩ ដើម្បីលើកពាន WAFF Championship ដែលជាលើកដំបូងរបស់ក្រុមរួមពូល C ជាមួយ ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះ ជុំទី២ បាល់ទាត់ពិភពលោក (FIFA World Cup) ប្រចាំទ្វីបអាស៊ី មួយនេះ៕

 

ប្រភព៖ the-afc.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់