U-19 កូរ៉េខាងត្បូង នឹងក្លាយជាក្រុមដំបូងគេត្រៀមប្រមូលផ្ដុំហ្វឹកហាត់ មុនពាន AFC U-19 Championship

មាស សុផាណារ៉ុង June 10, 2020


 

កូរ៉េខាងត្បូង៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង អាយុក្រោម ១៩ឆ្នាំ នឹងចាប់ផ្តើមចូលជំរំហ្វឹកហាត់នៅសប្តាហ៍ក្រោយ មុនការប្រកួតពានរង្វាន់ជើងឯកយុវជនទ្វីបអាស៊ីអាុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ឆ្នាំ២០២០។

ការចូលជំរំហ្វឹកហាត់នេះផងដែរនឹងធ្វើឲ្យ U-19 កូរ៉េខាងត្បូងក្លាយជាក្រុមដំបូងគេដែលចូលរួមហ្វឹកហាត់ចំពេលមានជំងឺរាដត្បាតកូវីដ-១៩ (COVID-19) ។

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសបញ្ជីឈ្មោះយុវជន ចំនួន ៣៦នាក់ ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Kim Jung-soo។ ការប្រមូលផ្ដុំនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ នៅឯមជ្ឈមណ្ឌលបាល់ទាត់ជាតិ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃទីក្រុងសេអ៊ូល។ KFA បាននិយាយថា លោក Kim Jung-soo នឹងពិនិត្យឱ្យបានដិតដល់ទៅលើកីឡាករ និងកំណត់ទិសដៅនាពេលអនាគតរបស់ក្រុមនៅក្នុងជំរំនេះ។

កីឡាករ និងក្រុមគ្រូបង្វឹក នឹងត្រូវបានស្នើសុំឲ្យអនុវត្តវិធានការដាច់ដោយឡែកពីគ្នា ព្រោះពួកគេត្រូវបំពេញកម្រងសំណួរសុខភាព មុនពេលរាយការណ៍ទៅ NFC ហើយនឹងត្រូវត្រួតពិនិត្យសីតុណ្ហភាពជាទៀងទាត់ក្នុងជំរំផងដែរ។

ក្រោមការដឹកនាំដោយលោក Kim Jung-soo បានកត់ត្រានូវកំណត់ត្រាដ៏ល្អឥតខ្ចោះក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ២០២០ ដោយឈ្នះទាំង ៣ ប្រកួតជាមួយនឹងការរកគ្រាប់បាល់បាន ១៨គ្រាប់ ដើម្បីក្លាយជាក្រុមលេខ១ ក្នុងពូល I។ នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ដោយក្រុមខ្លាំង៤ នៃជុមផ្ដាច់ព្រ៧ត្រ នឹងតំណាងទ្វីបអាស៊ី ចូលរួមការប្រកួតបាល់ទាត់យុវជនពិភពលោក អាយុក្រោម២១ឆ្នាំ ឆ្នាំ២០២១ (2021 FIFA U-20 World Cup) នៅឥណ្ឌូនេស៊ី។

U-19 កូរ៉េខាងត្បូង ក៏អាចជាក្រុមមួយដែលរួមពូលជាមួយ U-19 កម្ពុជា ផងដែរ ដោយសារក្រុមនេះស្ថិតនៅប្រអប់ទី១ ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, អារ៉ាប់បីតសាវឌីត និងកាតា ខណៈ កម្ពុជា ស្ថិតនៅប្រអប់ចាប់ពូលទី៣ ជាមួយប្រទេសម៉ាឡេស៊ី, អ៊ីរ៉ាក់ និងវៀតណាម។ ដោយឡែក ២ប្រអប់ផ្សេងទៀត មានដូចជា ប្រអប់ទី២ ជប៉ុន, តាជីគីស្ថាន, អូស្ត្រាលី និងឥណ្ឌូនេស៊ី, ប្រអប់ទី៤ អ៊ីរ៉ង់, យេម៉ែន, បារ៉ែន​ និងឡាវ ដែលក្រុមទាំង ១២ពីប្រអប់ទាំង ៣នេះ កម្ពុជា សុទ្ធតែអាចត្រូវរួមពូលជាមួយ លើកលែងតែក្រុមនៅប្រអប់ទី៣​ ដែលមិនអាចរួមពូលជាមួយកម្ពុជា៕

 

ប្រភព៖ yna.co.kr

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់